កាហ្សាក់ស្តង់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ  បានបញ្ជាក់អោយដឹងថា រ៉ុកកែតដែលផ្ទុកអ្នកអវកាស ៣ រូបនៅក្នុងនោះ ត្រូវបានបាញ់បង្ហោះជាផ្លូវការហើយ ដោយធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយអវកាសអន្ដរជាតិ។

គួរបញ្ជាក់ផងដែរថា  គ្រាប់រ៉ុកកែតមួយនោះ មានឈ្មោះថា  Soyuz  ផ្ទុកអ្នកអវកាស ៣ រូបក្នុងនោះរួមមាន អ្នកអវកាសជនជាតិអាមេរិក ឈ្មោះ Tom Marshburn ជនជាតិ​រុស្ស៊ីឈ្មោះRoman Romanenko និង ជនជាតិកាណាដា ឈ្មោះ  Chris Hadfield បានបាញ់បង្ហោះចេញពីភពផែនដីកាលពីថ្ងៃពុធ កន្លងទៅនេះ  ដោយពួកគេនឹងធ្វើដំណើរគោចរនៅលើអវកាសរយៈពេលប្រមាណជាង ៤ ខែ។

width=472

លើសពីនេះទៅទៀត​ បើយោងតាមប្រភពដដែលនេះ បន្ថែមថា ការបាញ់បង្ហោះរ៉ុកកែតដែលផ្ទុកទៅដោយអ្នកអវកាស ៣ រូបនោះ ត្រូវបានធ្វើឡើងនាម៉ោងប្រមាណជា ៦:១២ល្ងាច(ម៉ោងក្នុងស្រុកប្រទេសកាហ្សាក់ស្តង់) ដោយចំណាយពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះក្រោយពីការបាញ់បង្ហោះ នោះវានឹងរត់ចូលដល់គន្លងគោចរ។

គួររំឭកផងដែរថា  ដំណើរអវកាសលើកនេះ គឹត្រូវបានធ្វើឡើងជាមួយនឹងអ្នកជំនាញលំហអាកាសជាង ៥០ អ្នកផ្សេងទៀតនៅលើផែនដី ក្នុងការឈ្លបយកការ ក៏ដូចជាពិសោធន៍នូវប្រព័ន្ធព្យាការណ៍បាតុភូតពិភពលោក ។  ទន្ទឹមនឹងនេះ អំឡុងថ្ងៃសុក្រខាងមុខនេះ Soyuz នឹងធ្វើការភ្ជាប់ខ្លួនជាមួយនឹងស្ថានីយអវកាស ខណៈពេលដែលអ្នកអវកាស ៣​ រូបផ្សេងទៀតមានវត្តមាននៅទីនោះរួចជាស្រេច៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ wane