គ្រោះថ្នាក់ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែនឹងបានចេញផ្សាយ បានអោយដឹងថា​ មានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈពេលដែលរថយន្ត Lexus មួយគ្រឿងបាត់បង់ម្ចាស់ការ​  បោះពួយទៅបុកទម្លុះបន្ទប់គេងនៅជាន់ទីមួយ។

width=484

គួរបញ្ជាក់ផងដែរថា  រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅទីប្រជុំជន Epsom  ប្រទេសអង់គ្លេស នាវេលាម៉ោង ៣ ទាបភ្លឺ កាលពីថ្ងៃអាទិត្យ ខណៈពេលដែលរថយន្ត  Lexus  មួយគ្រឿង បើកបរក្នុងល្បឿនលឿននឹងបានបាត់បង់ម្ចាស់ការ  បោះពួយយ៉ាងលឿនស្ទុះទៅបុករថយន្តទំនើប  Audi  ដែលចតនៅហ្នឹងមួយកន្លែង ហើយបានបន្តហោះទៅបុកបន្ទប់គេងនៅជាន់ទីមួយតែម្តង។

លើសពីនេះទៅទៀត  របាយការណ៍ដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  សំណាងល្អដែលគូស្វាមីភរិយា  កំពុងតែគេងលង់លក់នៅក្នុងបន្ទប់គេងនោះ  មិនមានរបួសធ្ងន់ធ្ងរអ្វីនោះទេ ខណៈពេលដែលបុរស ៣ នាក់  ស្តិតនៅក្នុងរថយន្តបង្កហេតុ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Epsom Hospital ដើម្បីធ្វើការសង្គ្រោះបន្ទាន់៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky