អ្នក​ថតរូប​ជនជាតិ​អង់គ្លេស ឈ្មោះ Jimmy Nelson បាន​ចំណាយពេល ៣ឆ្នាំ ដើម្បី​ថតរូប​ភាព​ស្ដីអំពី​កុលសម្ព័ន្ធ​ដ៏​អាថ៌កំបាំង​ចំនួន ៣៦ នៅ​ជុំវិញ​ពី​ភព​លោក ដែល​កំពុង​ប្រឈម​នឹង​ការបាត់​រលត់​ពី​ផែនដី​ជា​រៀងរហូត។

 

image001.png

ជនជាតិ Tsaatan នៅ​ភាគ​ខាងជើង​ប្រទេស ម៉ុង​ហ្គោ​លី គឺជា​កុលសម្ព័ន្ធ​មួយ​ដែល​ដើរ​ត្រាច់ចរ និង​រស់នៅ​ពឹងផ្អែក​ទៅលើ​សត្វ​រមាំងតូច។ Tsaatan គឺជា​កុលសម្ព័ន្ធ​ចិញ្ចឹមសត្វ​បំលាស់​ទី​ចុងក្រោយ​របស់​ប្រទេស ម៉ុង​ហ្គូ​លី។ ពួកគេ​រស់នៅក្នុង​តំបន់​ព្រៃ taiga នៅក្បែរ​ប៉ូល​ខាងជើង ជា​កន្លែង​ដែល​សីតុណ្ហភាព ពេលខ្លះ​ចុះ​ដល់ ៥០អង្សា​ក្រោម​សូន្យ។

The Kazakh គឺជា​កុលសម្ព័ន្ធ និង​ជា​ជនជាតិដើម​របស់ ទួរគី ដែលមាន​ប្រភព​មកពី​ភាគ​ខាងជើង​របស់​អាស៊ី​កណ្ដាល។ ជាង ២សតវត្ស​កន្លង បណ្ដា​បុរស​ក្នុង​កុលសម្ព័ន្ធ​នេះ តែង​នាំគ្នា​ជិះសេះ​ចេញ​បរបាញ់ រួមជាមួយ​សត្វ​ឥន្ទ្រី​លឿង។

The ជនជាតិ Mursi គឺជា​កុលសម្ព័ន្ធ​ចិញ្ចឹមសត្វ​ត្រាច់ចរ​នៅ Great Rift ក្នុង​ទ្វីបអាហ្វ្រិក ភាគ​និរតី​ប្រទេស Ethiopia ។ ពួកគេ រស់នៅ​ដោយ​ការចិញ្ចឹម​សត្វ ប្រមូល​អនុផល​ព្រៃឈើ បរបាញ់ និង​ធ្វើស្រែ តាម​ឆ្នេរទន្លេ Omo ។

The កុលសម្ព័ន្ធ Huli Wigmen រស់នៅក្នុង​ប្រទេស Papua New Guinea ដែលមាន​ឈ្មោះ​ល្បី ដោយសារ​សក់​ក្លែងក្លាយ ចម្លែកៗ និង​មាន​ច្រើន​ពណ៌។

 Theជនជាតិ Gauchos នៅ Argentina រស់នៅ​ដោយ​ពឹង​លើ​សេះ និង​ដើរ​ត្រាច់ចរ​នៅតាម​វាលស្មៅ ចាប់ពី​ដើម​សតវត្ស​ទី ១៧ ។ មកដល់​សតវត្ស​ទី ១៩ ជីវភាព​របស់​ពួកគេ​ជួប​ការលំបាក ដោយសារតែ​ច្បាប់​នានា​របស់ Argentina ប្រឆាំងនឹង​ការរស់នៅ​ត្រាច់ចរ។

The កុលសម្ព័ន្ធ Mustang នៅ Mun Tan ,Tibet គឺជា​អ្នកជំនាន់ក្រោយ​នៃ​រាជាណាចក្រ Lo (Kingdom of Lo)។ ពួកគេ​រស់នៅក្នុង​តំបន់​ខ្ពង់រាប ចន្លោះ Nepal និង Tibet ។  

The កុលសម្ព័ន្ធ Maori គឺជា​អ្នកស្រុក​ដើម​របស់ New Zealand ត្រូវបាន​គេ​ចាត់ទុកជា​ក្រុមមនុស្ស​ដែលមាន​ភាពក្លាហាន និង​ជំនាញ​ក្នុង​ការដើរ​ផ្សងព្រេង។ ពួកគេ​បាននាំគ្នា​ធ្វើដំណើរ​ពី​បណ្ដា​កោះ Polynesia ខាងកើត មកកាន់ New Zealand ចាប់ពី​សតវត្ស​ទី ១។

 

width=441

ស្ដ្រី​ក្នុង​កុល​សម្ព័ន្ធ​ Himba

ក្រៅពីនេះ ក៏​នៅមាន​កុលសម្ព័ន្ធ​ជាច្រើន​ដែល​កំពុង​ត្រូវ​ប្រឈម​នឹង​ការបាត់​ឈ្មោះ​ពី​ផែនដី ដូចជា ៖ ជនជាតិ Chukchi នៅ​កោះ Chukotka , Himba នៅ​ភាគ​ខាងជើង Namibia និង Angola , Ladakh នៅ​តំបន់ Himalaya និង Karakoram , Maasai នៅ​អាហ្វ្រិក​ខាងកើត (Kenya និង Tanzania) , Ni-Vanuatu (Melanesian) នៅ​សាធារណរដ្ឋ Vanuatu , Drokpa នៅ​តំបន់ Jammu និង Kashmir (តំបន់​ជម្លោះ​កម្មសិទ្ធិ​រវាង ឥណ្ឌា និង​ប៉ា​គិ​ស្ថាន) និង​កុលសម្ព័ន្ធ Huaorani នៅ​តំបន់ Amazon អាមេរិក​ខាងត្បូង។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

មុខ​របរ​ជួញ​ដូរ​ទៀន របស់តារាម៉ូដែល ល្បីឈ្មោះ លំដាប់ពិភពលោក

ជីវិតរស់​នៅ​​របស់​ប្រជាជន​ ​នៃ​​ប្រទេស​ដែល​បរាជ័យ​បំផុត​ ក្នុង​ពិភពលោក

ប្រែ​សម្រួល​ដោយ ៖ តារាប្រភព ៖ Dailymail