ស្មាតហ្វូននេះ ត្រូវបានគេឃោសនាថា អាចទប់ទល់នឹងគ្រាប់កាំភ្លើង ហើយតម្លៃរបស់វា ត្រឹមតែ ៧០ដុល្លារអាមេរិកប៉ុណ្ណោះ។

/

យោងតាមព័ត៌មានពីក្រុមហ៊ុនផលិត ឱ្យដឹងថា Leagoo M5 ប្រើប្រាស់ស៊ុមធ្វើអំពីលោហធាតុ nano (nanometal) ទាំងស្រុង ដូច្នេះ វាមានភាពរឹងមាំជាងច្រើន បើធៀបនឹង Samsung Galaxy S7 និង iPhone 6s ។ ទន្ទឹមនឹងនេះ អេក្រង់របស់វា ក៏រឹង អាចទប់ទល់នឹងគ្រាប់កាំភ្លើងបាន។

/

ថ្មីៗនេះ ក្រុមហ៊ុន Leagoo របស់ចិន ទើបតែបានឧទ្ទេសនាមនូវស្មាតហ្វូន M5 របស់ខ្លួន ដែលមានសមត្ថភាពទប់ទល់នឹងគ្រាប់កាំភ្លើង រថយន្ដកិនពី ឬយកវាទៅដំគ្រាប់វ៉ាលណាត ក៏មិនមានបញ្ហា។ យោងតាមទំព័រ Gizmo China ស្មាតហ្វូនរឹងមាំនេះ មានតម្លៃត្រឹមតែ ៧០ដុល្លារអាមេរិកប៉ុណ្ណោះ។

Leagoo M5 មានអេក្រង់ 5-inch រីសូលូសឹន 1280x720 pixel ប្រើឈីប 4-core Mediatek MT6580 1.3GHz និង RAM 2 GB អង្គចងចាំក្នុង 16 GB។ កាមេរ៉ាមុខ 8 megapixel និងកាមេរ៉ាក្រោយ 5 megapixel។ បើទោះជាមានតម្លៃទាប ប៉ុន្តែ Leagoo M5 ក៏មានសេនសឺរស្កេនក្រយៅដៃ នៅផ្នែកខាងក្រោយផងដែរ។ ថាមពលថ្មរបស់វា គឺ 2300 mAh។

ប្រែសម្រួល ៖ បុត្រា