Beckham បានធ្វើដំណើរទៅទីក្រុងម៉ាកាវ ដើម្បីទស្សនាការប្រកួតប្រដាល់ អន្តរជាតិ រវាងកីឡាករ Pacquiao និង Rios។
នៅវេលាយប់ថ្ងៃទី ២៣ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅឯ Resort Venetian Macao នៅទីក្រុងម៉ាកាវ នឹងមានប្រារព្ធធ្វើនូវការប្រកួតប្រដាល់ ដែលទស្សនិកជនកំពុងរង់ចាំបំផុត នៅក្នុងឆ្នាំ២០១៣ នេះ រវាង Manny Pacquiao និង Brandon Rios។ អតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham ក៏បានធ្វើដំណើរទៅ ម៉ាកាវ មុនការប្រកួតមួយថ្ងៃ ដើម្បីទស្សនាការប្រកួតប្រដាល់នេះ។ តាមប្រភពកន្លងមក យើងបានដឹងថា Beckham ពិតជាមានការគាំទ្រយ៉ាងខ្លាំង ចំពោះសមត្ថភាពប្រដាល់របស់ Pacquiao។

ទន្ទឹមនឹងការទស្សនា Pacquiao ប្រកួត, Beckham ក៏ចង់រួមចំណែកបរិច្ចាគធនធានមួយចំនួនក្នុងការជួយចែករំលែកទុក្ខលំបាកប្រជាជនហ្វីលីពីន ដែលបានទទួលរងនូវគ្រោះមហន្តរាយព្យុះសង្ឃា Haiyan។ បើយោងតាមស្ថិតិរបស់ប្រទេសនេះ បានឲ្យដឹងថា ព្យុះសង្ឃានេះ បានឆក់យកអាយុជីវិតពលរដ្ឋហ្វីលីពីន ជាង ៤០០០ នាក់ ហើយបានធ្វើឲ្យមនុស្សជាង ៤លាននាក់ត្រូវផ្លាស់ប្តូរទីលំនៅ៕
ប្រែសម្រួល៖ សិលាប្រភព៖ 24h