វីរ៉ុសរលាកថ្លើមប្រភេទ B (HBV) អាចរស់នៅកន្លែងស្ងួតរហូតដល់ ៧ថ្ងៃ ព្រមទាំងជាជំងឺឆ្លងមួយ ដែលបណ្តាលឲ្យមនុស្សទូទាំង ពិភពលោក ស្លាប់បាន ក្នុងលំដាប់ទី៩។
អ្នកជំងឺមានលទ្ធភាព ៩០ភាគរយក្នុងការជាសះស្បើយវិញ ប៉ុន្តែ ១០ភាគរយទៀតនឹងទៅជាជំងឺរ៉ាំរ៉ៃ មានន័យថាពួកគេអាចនឹងខូចខ្លើម និងគ្រោះថ្នាក់ដល់ជីវិត។ វីរ៉ុសប្រភេទនេះអាចឆ្លងតាមឈាម ឬទឹកនៅក្នុងសិរីរាង្គផ្សេងៗ។ ផ្លូវចម្លងដ៏ញឹកញាប់បំផុតរបស់ជំងឺនេះគឺការ រួមភេទដោយសូកបញ្ចូល លិង្គដែលមិនបានការពារ ជាពិសេសពេលមានឈាម ឬប្រើប្រាស់ម្ជុលរួមគ្នាដែលមានជំងឺ។ វីរ៉ុសរលាកថ្លើម ប្រភេទ B ក៏អាចឆ្លងតាមរយៈការបញ្ចូលឈាម និងប្រើម្ជុលដោយមិនបានសម្លាប់មេរោគនៅតាមមន្ទីរពេទ្យក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មួយចំនួន។
សម្ភារៈប្រើប្រាស់ដោយមិនបានសម្លាប់មេរោគដូចជា ម្ជុលសាក់ស្បែក ម្ជុលវិទ្យាសាស្ត្រ ឬរបស់ដែលធ្វើឲ្យមុនស្បែក សុទ្ធតែប្រឈម មុខទាំងអស់។ ដោយសារតែការចាក់វ៉ាក់ស៊ាំង មានប្រសិទ្ធភាពរហូតដល់ ៩៥% យកល្អអ្នកគួរតែចាក់វ៉ាក់ស៊ាំងនេះ ប្រសិនបើត្រូវដំណើរ ទៅកាន់បរទេស ឬកន្លែងរស់នៅដែលមានជំងឺបែបនេះ។ អាហារដែលគួរចៀសវាង•ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។ •នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។ •ចូរចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។•ចូរចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមឲ្យខូចថ្លើមកាន់តែខ្លាំង។ • ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើម ធ្វើការកាន់តែខ្លាំង។ •ជាតិ កាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើឲ្យថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាង វាឲ្យបាន។ •អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសឲ្យបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម។ អាហារដែលគួរទទួលទាន• ចូរញ៉ាំបន្លែស្រស់ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំងក្រហម ត្រសក់ ផ្កាខាត់ណាពណ៌បៃតង ផ្លែប័រ ស្ពៃក្តោប ការ៉ុត និងខ្ញីឲ្យបានច្រើន។ •ចូរ ញ៉ាំតែបៃតងដែលសម្បូរជាតិ អង់ទីអុកស៊ីដងឲ្យបាន ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ តែបៃតងក៏សម្បូរជាតិ polyphenols ដែលជា ភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែផងដែរ។ •ចូរបង្កើតទឹក បន្លែញ៉ាំដោយខ្លួនឯងឲ្យបានទៀងទាត់។ ទោះបីជាអ្នកញ៉ាំបានតែ ពីរទៅ បីដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកនឹងមើល ឃើញពីអត្ថប្រយោជន៍របស់វាដែរ។ ទឹកផ្លែឈើដែលជំនួយដល់មុខងារថ្លើមមានដូចជា ផ្លែប៉ម ការ៉ុត និងស្ពៃក្តោប។ •អាហារសម្បូរជាតិ សុលភួមានដូចជា ខ្ទឹមបារាំង និងខ្ទឹមសសម្រាប់ជំនួយដល់មុខងាររបស់ថ្លើម។ ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍• ប្រេងសណ្តែក Linseed មានផលល្អសម្រាប់ការជួសជុលដល់កោសិការថ្លើមដែលខូចខាត និងបន្ថយការរលាក។ ចូរប្រើប្រេងអូលីវ ដើម្បីជាធ្វើជាម្ហូបអាហារ ឬប្រើប្រភេទគ្រាប់ Linseed Oil ១០០០ មួយគ្រាប់បីដងក្នុងមួយថ្ងៃ។ • វីតាមីន B មាននាទីជួយការពារភ្នាសកោសិការថ្លើមពីការខូចខាតដោយសាររ៉ាឌីកាល់ សេរី និងបន្ថយ ព្រមទាំងការពារការសន្លាក់ ផងដែរ។ ចូរប្រើ ៤០០យូនីតជារៀងរាល់ថ្ងៃ។ •ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។ • ផលិតផល N-acetylcysteine (NAC) ជួយឲ្យមុខងារថ្លើមប្រព្រឹតិ្តទៅកាន់តែប្រសើ។ ចូរប្រើ ៥០០មីលីក្រាម បីដងក្នុងមួយថ្ងៃ។•អង់ទីអុកស៊ីដង់មានមុខងារ ជាអ្នកការពារ និងព្យាបាលការរលាកថ្លើម។ ចូរប្រើ Alpha Lipoic Acid ២៥០មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ដែលជាអង់ទីអុកស៊ីដងដ៏ខ្លាំង។ •វីតាមីន C មាននាទីជាថ្នាំប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៥ ទៅ១០ក្រាមក្នុងមួយថ្ងៃ ជាមួយថ្នាំអង់ទីអុកស៊ីដង់។•ចូរប្រើតែបៃតង Polyphenols ៨០០មីលីក្រាមជារៀងរាល់ថ្ងៃដើម្បីទទួលបានមុខងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ។ • សេឡេញ៉ូមជួយកាត់បន្ថយការបង្កជំងឺរលាកថ្លើមប្រភេទ B រហូតដល់ ៧៧% ព្រមទាំងជួយបង្ការជំងឺមហារីកថ្លើមដែលជាផលវិបាកទីពីររបស់ជំងឺ រលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។ ចូរប្រើ ២០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។ មតិដ៏មានប្រយោជន៍•ចូរចៀសវាងផលិតផលមានជាតិគីមីដែលប្រើក្នុងផ្ទះ ព្រោះវាទៅរំខានដល់មុខងាររបស់ថ្លើម។ • វីរ៉ុសរលាកថ្លើមប្រភេទ A ច្រើនតែកើតលើប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះមនុស្សពុំមានអនាម័យបានត្រឹមត្រូវ។ ការធ្វើដំណើរទៅដំបន់ ទាំងនេះមានការប្រឈមមុខខ្លាំងណាស់។ ដូច្នេះចូរ ញ៉ាំតែទឹឆ្អិន ឬទឹកដបបរិសុទ្ធតែ ព្រមទាំងចៀសវាងការញ៉ាំត្រី និងពពួកសត្វ មានសម្បកឆៅ។•ចូរលាងដៃឲ្យបានស្អាតរាល់ពេលកាន់ចំណីអាហារញ៉ាំ។ • ការជក់បារីធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពិបាកដល់ការយកឈ្នះវីរ៉ុសបង្កជំងឺទៀត យកល្អគួរតែឈប់ជក់បារីទៅ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង