នេះគឺជាការស្ទង់មតិដែលត្រូវបានធ្វើឡើងដោយ First Round Capital ក្នុងរយៈពេលមួយខែ។

កាលពីពេលថ្មីៗនេះ CEO របស់ Tesla និង SpaceX គឺលោក Elon Musk បានយកឈ្នះលើ Mark Zuckerberg និង Steve Jobs ហើយក្លាយជាមនុស្សត្រូវបានគេស្រលាញ់បំផុតក្នុងវិស័យបច្ចេកវិទ្យា ក្នុងចំណោមមនុស្សចំនួន ៧០០នាក់ក្នុងបញ្ជី។ ការស្ទង់មតិនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន First Round Capital ក្នុងអំឡុងពេលពីខែសីហា ដល់ខែកញ្ញា ឆ្នាំនេះ។

/

លោក Elon Musk ខាងឆ្វេងបង្អស់, Zuckerberg កណ្ដាល និង Steve Jobs ខាងស្ដាំបង្អស់

ជាក់ស្ដែង Musk ទទួលបានសម្លេងឆ្នោត ២៣% ។ ចំណែកអ្នកឈរលំដាប់លេខពីរ គឺ Jeff Bezos របស់ Amazon ជាមួយនឹងសម្លេងឆ្នោត ១០% ខណៈដែល Zuckerberg ទទួលបាន ៦% និង Jobs ទទួលបាន ៥%។

ទំព័រ Country Caller បានឱ្យដឹងថា Musk ត្រូវបានគេបរិយាយដូចជា “អ្នកដែលធ្វើឱ្យមានបដិវត្ដបច្ចេកវិទ្យា ធំជាង Steve Jobs” ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Musk ចង់នាំមនុស្សទៅកាន់ភពព្រះអង្គារ ក្នុងឆ្នាំ ២០២៤។

ប្រែសម្រួល ៖ តារាប្រភព ៖ Gospel Herald