យល់ដឹង៖ ការធ្វើលំហាត់ប្រាណពិតជាមានសារសំខាន់ណាស់ សម្រាប់មនុស្សទូទៅ ពោលគឺក្មេងប្រុស​ ស្រី ជំទង់​​ ចាស់ សុទ្ទតែគួរធ្វើលំហាត់ប្រាណអោយបានរាល់ថ្ងៃ។

ការធ្វើលំហាត់ប្រាំរាល់ថ្ងៃ មិនត្រឹមតែធ្វើអោយ​​ សុខភាពរឹងមាំ ឈ្នះអស់ជម្ងឺនោះទេ តែក៏ធ្វើអោយរាងកាយយើង មុំាមួនខ្លាំងក្លាទៀតផង។width=453

width=453ថ្មីៗនេះតាមការស្រាវជ្រាវមួយរបស់ប្រទេសអង់គ្លេស បានសង្កត់ធ្ងន់ថា ក្មេងស្រីដែលមានអាយុ​ពី ៨ ដល់ ១៥ ឆ្នាំឡើង គួរតែធ្វើលំហាត់ប្រាណអោយបាន ១៧នាទីជារៀងរាលថ្ងៃ ខណៈពេលដែលក្មេងប្រុស ធ្វើអោយបាន ២៤ នាទីផងដែរ។width=453

width=453

តាមការស្រាវជ្រាវរបស់ សាកលវិទ្យាល័យ Newcastle បានអោយដឹងថា ក្មេងៗគួរតែធ្វើលំហាត់ប្រាណអោយបានជាប្រចាំ ជាពិសេសរៀងរាល់ពេលភ្ងាក់ពីគេង។ ការធ្វើលំហាត់ប្រាណពេលព្រឹកធ្វើអាចអោយពួកគេមានអារម្មណ៍ស្រស់ស្រាយល្អ និងខួរក្បាលមានដំណើរការល្អពេលទៅដល់សាលារៀន។width=453

លោវេជ្ជេបណ្ឌិត Mark Pearce ជាគ្រូពេទ្យផ្នែកសេរីរាង្គវិទ្យា UK បានមានប្រសាសន៍ថា ឪពុកមា្ដយទាំងអស់គួរយកចិត្តទុកដាក់ចំពោះក្មេងស្រីអោយបានច្រើនគឺ អោយពួកគេធ្វើលំហាត់ប្រាណអោយបានទៀតទាត់ ព្រោះក្មេងស្រីជាមនុស្សដែលមិនសូវមានសកម្មភាពកីឡាដូចក្មេងប្រុសៗទេ។ ការធ្វើបែបនេះគឺក្នុងគោលបំនង អោយពូកគេមានសុខភាពល្អ គេចផុតពីជម្ងឺមួយចំនួនដូចជា ឡើងទំងន់ លើលឈាម បេះដូង និងជម្ងឺរដូវមិនទៀងទាត់ជាដើម៕

 

ដោយ​៖ សារិនប្រភព៖ dailymail