ស្ដ្រីជាច្រើន មានដើមទ្រូងតូច មិនមានភាពជឿជាក់លើសម្រស់របស់ខ្លួន ប៉ុន្ដែមិនដឹងត្រូវធ្វើបែបណា ក្រៅពីការទៅវះកាត់កែសម្ផស្ស។ដូច្នេះ ប្រសិនអ្នកជានារីដែលមានដើមទ្រូងតូច មិនជាទីពេញចិត្ត ប៉ុន្ដែនៅតែចង់បញ្ចេញភាពទាក់ទាញ នោះការណែនាំមួយចំនួនខាងក្រោម នឹងអាចជួយអ្នកបាន។ វិធីសាស្ដ្រខាងក្រោមនឹងជួយកែលំអរង្វង់ទីមួយរបស់អ្នក ឱ្យបានធំ ក្រពុំស្អាត។លំហាត់ប្រាណឱ្យដើមទ្រូង
ចូរធ្វើគម្រោងហាត់ប្រាណឱ្យបានញឹកញាប់ បើទោះជាចំណាយត្រឹមតែពីរ បីនាទី ដោយសារវិធីនេះនឹងជួយពង្រីកទំហំដើមទ្រូងរបស់អ្នក ៖
-ហាត់ហឺតដី ៖ ទ្រានដៃទាំងពីរទៅនឹងដី ខ្នងត្រង់ជាមួយក្បាល ជើងទាំងពីរខ្វែងគ្នា។ បត់កែងដៃដើម្បីបន្ទាបខ្លួន ធ្វើយ៉ាងណាឱ្យច្រមុះជិតដល់ដី។ រក្សាកាយឥរិយាបទនេះឱ្យបានប្រហែល ៥វិនាទី រួចត្រឡប់មកឥរិយាបទដើម។-ដៃជើងរួមគ្នា ៖ ដេកផ្ញារលើឥដ្ឋ ឬព្រំ លើជើងទាំងពីរឡើង និងដាក់ខ្វែងលើគ្នា នៅត្រង់ភ្នែកគោល។ ដៃទាំងពីរដាក់ត្រង់តាមដងខ្លួន រួចលើកឡើងទៅលើ កាន់ដៃឱ្យជាប់គ្នា រយៈពេលប្រហែល ៥វិនាទី រួចត្រឡប់មកឥរិយាបទដើម។-ដៃ និងដើមទ្រូងរួមគ្នា ៖ អង្គុយត្រង់ខ្នង ដាក់ដៃត្រង់តាមធម្មតា។ លើកដៃឡើងស្មើនឹងដើមទ្រូង និងប្រើបាតដៃ និងបាតដៃ ច្រានខ្ទប់គ្នា។ រក្សាកាយវិការបែបនេះ ប្រហែល ៥វិនាទី ទើបសម្រួលឥរិយាបទ។Make –up ឱ្យដើមទ្រូង
-ដំបូង ចូរប្រើម្សៅទ្រនាប់ពណ៌ភ្លឺ ផាត់លើដើមទ្រូងទាំងមូល ក្រោយមក ផាត់ម្សៅទ្រនាប់ ឬម្សៅផាត់ដែលមានពណ៌ងងឹតជាងពណ៌ស្បែក ដើម្បីផាត់ទៅលើគែមនៃរាងអាវទ្រនាប់ នៅចន្លោះដើមទ្រូងទាំងពីរ អ្នកត្រូវផាត់ម្សៅពណ៌.ស។ ធ្វើបែបនេះ នឹងបង្កើតបានជា “ទិដ្ឋភាព” ដើមទ្រូងរបស់អ្នក មានរូបរាងពេញលេញ។-ក្រៅពីការផាត់ម្សៅដូចខាងលើ អ្នកក៏គួររោយម្សៅផ្លេកត្រង់ដើមទ្រូងផ្នែកខាងលើ និងចង្អូដើមទ្រូង ដើម្បីធ្វើឱ្យវាមានភាពទាក់ទាញ។ ជ្រើសរើសអាវទ្រនាប់សមស្រប
នៅពេលជ្រើសរើសអាវទ្រនាប់ ចូរជ្រើសអាវទ្រនាប់ប្រភេទលើកសុដន់ដែលមានទំហំល្មមនឹងដើមទ្រូងរបស់អ្នក។ អ្នកមិនគួរប្រើប្រាស់អាវទ្រនាប់ដែលធំជាងសុដន់ពេកនោះដែរ ព្រោះវានឹងធ្វើឱ្យលេចឡើងនូវទ្រង់ទ្រាយរបស់អាវ ជាហេតុធ្វើឱ្យបាត់បង់ភាពទាក់ទាញ។
វិធីពាក់អាវទ្រនាប់ ៖ ចូរដាក់ខ្សែអាវទៅលើស្មា យកដៃសូកចូលក្នុងអាវ រុញ ឬទាញសុដន់ទៅលើឱ្យអស់ រក្សាស្ថានភាពនេះឱ្យជាប់ ទើបដាក់ទំពក់។ អ្នកក៏អាវទាញខ្សែអាវទ្រនាប់ឱ្យខ្លី ដើម្បីជួយលើកដើមទ្រូង បែបនេះសុដន់របស់អ្នក នឹងបញ្ចេញភាពសិចស៊ីបានច្រើន។
អាហារជួយឱ្យសុដន់ធំ
ក្រៅពីវិធីដ៏មានប្រសិទ្ធិភាពក្នុងការជួយឱ្យសុដន់មានរូបរាងធំ ខាងលើ អាហារប្រចាំថ្ងៃក៏អាចជួយកែលំអដើមទ្រូងរបស់អ្នកផងដែរ។ អាហារដែលជួយឱ្យសុដន់រីកធំជាងធម្មតា មានដូចជា សាច់មាន់ចំហុយល្ហុង ស្ពៃក្ដោមឆាល្ងរ ស៊ុបគ្រាប់ធញ្ញជាតិ សៀងចំហុយសាច់មាន់។
ដោយ ៖ តារាប្រភព ៖ Eva