អន្តរជាតិ៖​ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Reuters ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា តុលាការកំពូលប្រចាំរដ្ឋ Iowa ភាគខាងលិចសហរដ្ឋអាមេរិក​ បានសម្រេចថា ​ និយោជិក អាចបញ្ឈប់ការងារបុគ្គលិកបានដោយស្របច្បាប់ បើសិនណា រកឃើញថា ពួកគេទាក់ទាញឬក៏ស៊ិចស៊ីខ្លាំងពេក។

width=468

គួរបញ្ជាក់ផងដែរ  ការសម្រេចបែបនេះ​បាន   បន្ទាប់ពីមានមតិរួមយល់ស្របជាឯកច្ឆន្ទ  ស្របពេលដែលកន្លងមក ក៏ធ្លាប់មានពាក្យបណ្តឹងពីសំណាក់ប្រពន្ធលោកទន្តពេទ្យ ទាក់ទិនទៅនឹងជំនួយការផ្ទាល់របស់ស្វាមីខ្លួន ធ្លាប់បានមានទំនាក់ទំនងមិនធម្មតា  ដែលនាងបានចាត់ទុកថា វាអាចគំរាមគំហែងដល់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។

ដូច្នេះ ក្រោយមកក៏មានការសម្រេចពីតុលាកំពូល  ដោយលើកឡើងថា ថៅកែអាចបណ្តេញអ្នកធ្វើការក្រោមបង្គាប់បាន  ប្រសិនបើ    ពួកគេមើលទៅទំនងជាស៊ិចស៊ី និងទាក់ទាញពេក ដែលវាគឺជាការប្រព្រឹត្តិល្មើសទៅនឹងច្បាប់។

width=468

គួររំឭកផងដែរ បើយើងងាកក្រឡេកទៅមើលការស្ទាបស្ទង់មតិនៅលើទំព័រសារព័ត៌មាននោះវិញ ត្រូវបានរកអោយឃើញថា មានមតិយល់ស្រប  និង មតិបដិសេធទាក់ទិនទៅនឹងការលើកឡើងខាងលើនេះ ស្មើគ្នា នោះគឺ ៤៤,៤៤ ភាគរយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖​ Reuters