SHINee បន្ទាប់ពីពញ្ញាក់អារម្មណ៍ទស្សនិកជន កាលពីដើមខែម្តងហើយនោះ ថ្ងៃនេះក៏បានចេញបទចំរៀងថ្មី ដូចតាមការសន្យាមែន ហើយបើតាមយើងមើល ក្នុងវីដេអូទៅពិតជាប្លែកណាស់ ។

width=470 Everybody គឺជាបទថ្មីរបស់ក្រុមចំរៀង SHINee ដែលដកស្រង់ចេញពី Mini Album ទី ៥របស់ពួកគេ ដែលនឹងត្រូវចេញលក់ជាផ្លូវការ ​នៅថ្ងៃទី ១៤ ខាងមុខនេះ ។ SHINee បានតែងខ្លួនជាទាហាន ហើយមានឈុត សខ្មៅ ទៀតដែលទស្សនិកជន មិនធ្លាប់បានឃើញពីមុន ។SHINee នឹងចេញសំដែងបទ Everybody នៅលើឆាកជាលើកដំបូង​ នៅល្ងាចនេះក្នុងកម្មវិធី M! Countdown ៕

 

ដោយ ៖ លីលីប្រភព ៖ youtube, allkpop