បណ្ដាសម្បកការពារ និងស៊ុមការពារស្មាតហ្វូនបានបង្ហាញឱ្យដឹងថា iPhone 7 Plus នឹងមានកាមេរ៉ាភ្លោះ ចំណែក iPhone 7 វិញ គឺមានរូបរាងដូច iPhone 6s។

/

យោងតាមកាលបរិច្ឆេទចេញលក់ផលិតផលថ្មីរបស់ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាសម្រាប់ Apple បណ្ដាម៉ូដែលនៃសម្បកការពារ ស៊ុមការពារ និងស្រោមការពារសម្រាប់ iPhone 7, iPhone 7 Plus នឹងមានវត្តមានក្នុងទីផ្សារ ចាប់ពីថ្ងៃទី ១៥កញ្ញាខាងមុខ។ ចំណែកព័ត៌មានថ្មីៗនេះ បានឱ្យដឹងថា Apple នឹងបញ្ចេញ iPhone ជំនាន់ថ្មីរបស់ខ្លួន នៅថ្ងៃទី ៧កញ្ញា ហើយនឹងដាក់លក់ក្នុងទីផ្សារចាប់ពីថ្ងៃទី ២៣កញ្ញា។

/

រូបថតស្ដីអំពីគ្រឿងបរិក្ខាសម្រាប់ iPhone 7 បង្ហាញថា ស្មាតហ្វូននេះ មានទំហំប្រហាក់ប្រហែលនឹង iPhone 6 និង 6s ។

/

យ៉ាងនេះក្ដី បណ្ដុំកាមេរ៉ា និងភ្លើងហ្វ្លាស នៅខាងខ្នង ត្រូវបានគេធ្វើឱ្យធំជាងមុន។

/

ស្មាតហ្វូន Phone 7 Plus មានទំហំធំជាង Phone 7 ហើយវាត្រូវបានបំពាក់កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ។

/

ផ្នែកខាងមុខរបស់ iPhone 7 និង 7 Plus មិនមានភាពខុសគ្នា បើធៀបនឹងកំណែជំនាន់មុន។ គែមអេក្រង់ នៅមានលក្ខណៈក្រាស់ ហើយប៊ូតុង Home រាងមូល ស្ថិតលិចចុះនៅផ្នែកខាងមុខ។

/

/

មកដល់ពេលនេះ ព័ត៌មានបែកធ្លាយបានឱ្យដឹងថា Apple នឹងបញ្ចេញលក់ iPhone តែពីរកំណែប៉ុណ្ណោះ គឺកំណែ iPhone 7 និង 7 Plus មិនមែនមានបីកំណែ (iPhone 7, iPhone 7 Plus និង iPhone 7 Pro) នោះទេ។ ព័ត៌មានមួយចំនួន បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងបន្ថែមកំណែពណ៌ខ្មៅងងឹត និងពណ៌ផ្ទៃមេឃផងដែរ។

ប្រែសម្រួល ៖ បុត្រា