ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ថ្លា រីករាយ និងមានភាពជឿជាក់លើខ្លួនឯង នៅពេលក្រោកពីដំណេក។ តើធ្វើយ៉ាងណា ដើម្បីទទួលទានដំណេកលក់ស្កប់ស្កល់?
ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗ ពីរយ៉ាងដែលអ្នកមិនគួរធ្វើមុនពេលទទួលទានដំណេក ដើម្បីទទួលទានដំណេក បានលក់ស្កប់ស្កល់ល្អ៖

១/ មើលទូរទស្សន៍ ឬ កុំព្យួទ័រ៖ ការសិក្សាបានបង្ហាញថា នៅពេលដែលអ្នកនៅមុខកញ្ចក់ទូរទស្សន៍ ឬ អេក្រង់កុំព្យួទ័រ មុនចូលគេង អាចរារាំង លទ្ធភាពរាងកាយរបស់អ្នក មិនឱ្យគេងលក់បានល្អ ដោយសារតែ ពន្លឺភ្លើងភ្លឺនៃ អេក្រង់ទាំងនេះ អាចបង្កឧបសគ្គនៃអ័រម៉ូន ជំរុញឱ្យការគេងរបស់អ្នក មិនបានលក់គ្រប់គ្រាន់។ ដូច្នេះ អ្នកគួរតែ បិទទូរទស្សន៍ និង កុំព្យួរទ័រ ឱ្យបានរយៈពេល ១ម៉ោង មុនចូលគេង។

២/ ងូតទឹកក្តៅ៖ វាដូចជា ការហាត់ប្រាណមួយដែរ ការងូតទឹកក្តៅ ពិតជាអាច ជួយអ្នកឱ្យ ងងុយគេង។ បញ្ហានេះ ទោះជាយ៉ាងណា នៅមុនចូលគេង អ្នកមិនត្រូវងូតទឹកក្តៅ ដែលក្តៅខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឱ្យអ្នក ពិបាកនឹងគេងលក់ និង មិនអាចគេងលក់ បានស្កប់ស្កល់។ សូមរក្សាខ្លួនអ្នកឱ្យនៅត្រជាក់ មុនពេលចូលគេង ទើបអាចធ្វើឱ្យអ្នកគេងលក់បានស្កប់ស្កល់ល្អ៕
ដោយ៖ វណ្ណៈប្រភព៖ care2