អ្នកមានម្នាក់ចូលចិត្តធ្វើបាប អ្នកបម្រើរបស់ខ្លួនខ្លាំងណាស់។ ថ្ងៃមួយអ្នកបម្រើនោះចង់ធ្វើបាបវិញម្ដង។

ខណះពេលដែលមានភ្ញៀវពិសេសៗមកដល់ អ្នកបម្រើនោះក៏រត់ពីក្រៅទៅជូនដំណឹង៖- លោកម្ចាស់! លោកម្ចាស់! ខាងក្រៅមានគេលក់កូនឆ្កែ វាឆ្លាតខ្លាំងណាស់!
លោកថៅកែនោះសួរថា៖+ម៉េចឯងដឹង? - គឺវាព្រូស ម៉ែវ ម៉ែវ+ អាឆ្កួត! ម៉ែវ ម៉ែវ គឺជាសម្លេងឆា្មទេតើ!- តែអ្នកលក់ថា វាជាសម្លែងឆ្កែរបស់អ្នកមាន!
ថៅកែរូបនេះសើចយ៉ាងខ្លាំង រួចនិយាយថា៖+ ឯងល្ងង់ណាស់ អាល្ងង់! ឆ្កែអ្នកមានវាមិនព្រូសបែបហ្នឹងទេ។
អ្នកបម្រើសួរឌឺ៖ - ឆ្កែអ្នកមាន វាព្រូសយ៉ាងម៉េចទៅ?
លោកថៅកែនោះបញ្ចេញសម្លេង៖+ ឯងចាំស្ដាប់! គឺវាព្រូស វ៉ូស វ៉ូស! ។
អ្នកបម្រើស្រែកឡើង៖- ឱ! ខ្ញុំឮហើយ! ថ្ងែនេះខ្ញុំទើបតែបានឮ អាឆ្កែអ្នកមានវាព្រូស! សប្បាយចិត្តណាស់! ហាសៗៗ៕
ដោយ ៖ សារិន