សហរដ្ឋអាមេរិក ៖ បើតាមរបាយការណ៍បានអោយដឹងថា មានសត្វក្តាន់មួយក្បាលបានជាប់ជំពាក់ជាមួយនឹងទោងរបស់ក្មេងលេង ដែលក្រោយមកក្រុមភ្នាក់ងារប៉ូលីសបានប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយសង្រ្គោះវា។

គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុមួយនេះ បានរាយការណ៍ទៅដល់ភ្នាក់ងារមានសមត្ថកិច្ច បន្ទាប់ពីប្រជាជនបានឃើញសត្វក្តាន់មួយក្បាល ដោយស្នែងរបស់វាជាប់ជំពាក់ជាមួយនឹងទោងយោលរបស់ក្មេងប្រមាណជាង 40 ម៉ៃល៍ ភាគខាងជើង Salt Lake City នៃរដ្ឋ Utah សហរដ្ឋអាមេរិក ។
អ្នកតំណាងមកពីរដ្ឋមួយនេះគឺលោក Lane Findlay បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ក៏មានរយៈពេលជាងមួយម៉ោងដែរ ទម្រាំតែមន្រ្តីជំនាញការពារជីវិតសត្វព្រៃបានមកដល់ ដូច្នេះគាត់ត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯងផ្ទាល់ ស្របពេលដែលគាត់បានដកកាម៉េរ៉ា មកថតសកម្មភាពទាំងនោះ ដោយគាត់បានបញ្ជាក់ថា បើសិនណាជាគាត់មានគ្រោះថា្នក់ដោយប្រការណាមួយសូមយកសកម្មភាពដែលបានថតទុកនេះទៅជូនភរិយារបស់គាត់ផង។

ជាចុងបញ្ជប់ ក្រោយពីការប្រឹងប្រែងអោយអស់ពីលទ្ធភាព ក្នុងការជួយសង្គ្រោះដោយប្រើប្រដាប់កាត់ ក្នុងការកាត់ដែកដែលបានជំពាក់នោះ ហើយក៏បានធ្វើអោយសត្វក្តាន់មួយក្បាលនោះក៏បានរួចផុតពីការជាប់ជំពាក់ទៅនឹងទោងយោលរបស់ក្មេងៗ រួចបោលចូលទៅក្នុងព្រៃបាត់តែម្តង ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ សកម្មភាពក្នុងការជួយសង្គ្រោះសត្វក្តាន់មួយក្បាលអោយមានសេរីភាព ប្រព្រឹត្តិបានទៅយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូខាងក្រោមដូចតទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ news.sky