គ្រោះរញ្ជួយដីមានកំរិត 8.9 រិចទ័រក្នុងប្រទេសជប៉ុនកាលពីម្សិលម៉ិញគឺជាគ្រោះរញ្ជួយដី
ប្រវត្តិសាស្រ្តមួយដែលជប៉ុនមិនដែលជួបពីមុនមកឡើយ ។

​មក​ ដល់​ពេល​នេះ​ ​មាន​ពលរដ្ឋ​ជាង​ 4០០ នាក់ ​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​​ហេតុ​ការណ៍
​នោះ​ហើយ​អ្នក​ស្លាប់​អាច​ ​នឹង​កើន​ជាង​មួយពាន់​នាក់​ដោយសារ​មាន​ ​អ្នក​បាត់​ខ្លួន​ជា​ច្រើន
​ទៀត​ ​។ ការ​រញ្ជួយ​ដី​ក្នុង​ជម្រៅ​1០គីឡូម៉ែត្រ​ ​ចម្ងាយ​ពី​ទី​ក្រុង​តូ​ក្យូ ​382គីឡូម៉ែត្រ​ ​។ ដល់​ពាក់
កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​11 មីនា​ ​ម​ន្ដ្រី​ជ​ប៉ុន​បាន​បញ្ជាក់​ថា​ពួក​គេ​រក​ ​ឃើញ​សាកសព​ជាង
​3០០នាក់នៅ​ទី​ក្រុង​ ​សេន​ដាយ​ ​ភាគ​ខាង​ជើង​ ​ដែល​ជា​តំបន់​ ​ស្ថិត​នៅ​ក្បែរ​កន្លែង​រញ្ជួយ​ដី
​បំ​ផុ​ត​ ​ក្រៅ​ ​ពី​នេះ​នៅ​មាន​ពលរដ្ឋ​ជិត​5០០នាក់​កំពុងបាត់​ ​ខ្លួន​ ​និង​ជិត​1ពាន់​នាក់​ផ្សេង​ទៀត​
បានរង​​របួស​ ​។


រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ជា​ប្រវត្ដិ​សា​ស្ដ្រនេះ បង្ក​ឱ្យ​មាន​ជា​រលក​យក្ស​ស៊ូ​ណា​មិ​កំពស់1០ ម៉ែត្រ
នៅភាគ​ឦសាន​ជប៉ុន​ ​ក្រោយ​មក​ ​ក៏​មាន​ការ​រញ្ជួយ​ដី​ជា​ប​ន្ដ​បន្ទាប់​ចំនួន​ ​5០លើក​ផ្សេង​ទៀត
​ អូស​បន្លាយ​រាប់​ម៉ោ​ង​។​ ​ទី​ក្រុង​ជា​ច្រើន​នៅ​តាម​ប​ណ្ដោ​យ​ ​ឆ្នេរ​ស​មុ​ទ្រ​ដែល​មាន​ប្រវែង​2ពាន់
​គីឡូ​ម៉ែត្រ​នៅភាគ​ខាង​កើត​ប្រទេសជ​ប៉ុន​រង​ការ​ ​កម្រើក​ញាប់​ញ័រ​យ៉ាង​ខ្លាំង​ ​។ ការរញ្ជួយដី​
ក៏​បាន​ធ្វើ​ឱ្យ​កម្រើក​ដល់​ទី​ក្រុង​តូ​ក្យូ ទៀត​ផង​​ទោះបី​នៅ​ចម្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រក្តី​ ​។

​រលក​យក្ស​ស៊ូ​ណា​មិ


រថ​ភ្លើ​ង​មួយ​ខ្សែរ​​ដឹក​អ្នក​ដំណើរ​ ​ប្រមាណ​ 1០០នាក់​បាន​បាត់​ខ្លួន​ដោយ​សារ​រលកបក់ទៅ ។
រោង​ចក្រ​ជាច្រើននៅ​ទី​ក្រុង​តូ​ក្យូ​ត្រូវ​ឆាប​ ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ ​។ តាម​សារ​ព័​ត៌​ ​មាន​ក្យូ​ដូ​ ​
ពលរដ្ឋ​13.០០០នាក់ ​បាន​ជាប់​គាំង​នៅ​ក្នុង​អាកាស​យាន​ដ្ឋា​ន​ណា​រី​តា​ ​និង​ពលរដ្ឋ​ជាង​1ម៉ឺន
​នាក់​ទៀត​ជាប់​គាំង​នៅ​ក្នុង​អាកាស​យាន​ដ្ឋា​ន​ហាន​នី​ដា​ ​និង​ជើង​ហោះ​ហើរ​ក្នុង​ស្រុក​ជិត​
1ពាន់​ត្រូវ​លុប​ចោល​ ​។



រោង​ចក្រ​ជាច្រើននៅ​ទី​ក្រុង​តូ​ក្យូ​ត្រូវ​ឆាប​ ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ

ពលរដ្ឋ​ជ​ប៉ុន​ជិត ​5លាន​គ្រួសារ​នៅ​ ​6ខេ​ត្ដ​គ្មាន​អគ្គិ​ស​នី​ប្រើ​ប្រាស់​ ​ក្នុង​នោះ​មាន​ទាំង​ទី​ក្រុង
​តូ​ក្យូ​ផង​ដែរ​ ​។ ពលរដ្ឋជាង ​3០លាន​នាក់​រង​ផល​ប៉ះ​ពាល់​យ៉ាង​ ​ខ្លាំង​ដោយ​គ្រោះ​ម​ហ​ន្ដ​រាយ
​នេះ​។​ ​រ​ដ្ឋា​ភិ​បា​ល​ជ​ប៉ុន​បាន​កោះ​ប្រជុំ​ជា​បន្ទាន់​ ​ស្វែង​រក​វិធី​សា​ស្ដ្រ​ជួយ​ស​ង្គ្រោះ ដល់​ប្រជា
​ពលរដ្ឋ​ ​កង​កម្លាំង​ទាហាន​ ​ក៏​បាន​បញ្ជូន​ទៅ​កាន់​ខេ​ត្ដ​មី​យ៉ា​ហ្គី ដើម្បី​ ​ជួយ​ស​ង្គ្រោះ ក្រសួង​
ការពារ​ជាតិ​ជ​ប៉ុន​បាន​បញ្ជូន​យ​ន្ដ​ហោះ​ដើម្បី​ត្រួតពិនិត្យនិងវាយ​តម្លៃ​ពី​ការ​ខូច​ខាត​ក្នុង​តំ បន់​
​ដែល​រង​គ្រោះជា​ង​គេ​បំផុត​ផងដែរ ​។



ផ្លូវថ្នល់ត្រូវរងការបំផ្លិចបំផ្លាញដោយការរញ្ជួយដី


បាត់ខ្លួន និង រងរបួស

អាគារត្រូវបំផ្លាញទាំងស្រុង

អាគារជាច្រើនត្រូវគ្របដណ្តប់ដោយទឹក៕