កាលពីម្សិលមិញ បណ្តាប្រិយមិត្តអ្នកទស្សនានូវទំព័រ Camnews បានដឹងរួចមកហើយថា ក្រសួងការបរទេសប៊ុលហ្គារី រាយការណ៍ថា មនុស្សយ៉ាងតិច 6 នាក់បានត្រូវស្លាប់ និង 30 នាក់ទៀត ត្រូវរបួសកាលពី ថ្ងៃទី ១៨ កក្កដា ក្នុងការវាយប្រហារភេរវកម្មប្រឆាំងរថយន្ត Bus ដឹកអ្នកទេសចរអ៊ីស្រាអែល មួយគ្រឿងនៅឯព្រលានយន្តហោះ BO-URGAS របស់ប្រទេសប៊ុលហ្គារី ។
ទន្ទឹមនិងការវាយប្រហារ កាលពីម្សិលមិញនេះ បើយោងតាមគេហទំព័រ BBC បានអោយដឹងថា អាជ្ញាធរប្រទេសប៊ុលហ្គារី បានចេញផ្សាយនូវវីដេអូដែលបានថតជាប់តាមរយៈកាម៉េរាសុវត្ថិភាពដោយសង្ស័យថាបុរសម្នាក់នោះ គឺជាប់ពាក់ព័ន្ធ នឹងការវាយប្រហារទៅលើអ្នកទេសចរណ៏ទាំងអស់នោះ។

អាជ្ញាធរប្រទេស នេះក៏បានបញ្ជាក់ពីអត្តសញ្ញាណ ពីបុរសដែលជាប់ពាក់ព័ន្ធការសង្ស័យនោះគឺថា គេមានអាយុប្រមាណជាង 36 ឆ្នាំ សម្បុរស សក់វែង កាន់ប័ណ្ឌបើកបរក្លែងក្លាយ ហើយត្រូវបានគេរកអោយឃើញថាបុរសម្នាក់នោះ បានដើរទៅវិញទៅមក នៅឯស្ថានីយ៍នោះ ហើយក្រោយមកចាកចេញទៅបាត់ មុនពេលដែលមានការវាយប្រហារ ។ គួរបញ្ជាក់ផងដែរថា បុរសដែលសង្ស័យថាជាប់ពាក់ព័ន្ធនិងការវាយប្រហារលើកនេះ ក៏ត្រូវបានស្លាប់នៅក្នុងអំពើមួយនោះផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលបានបញ្ជាក់ពីបុរសដែលជាប់ពាក់ព័ន្ធការវាយប្រហារ ទៅលើអ្នកទេសចរណ៍អ៊ីស្រាអែល ដូច្នេះ សូមធ្វើការតាមដានទស្សនាទាំងអស់គ្នា ដូចតទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ BCC