(បរទេស)៖ ពិតជាមិនគួរឲ្យជឿថា ក្រុមហ៊ុនមួយបានផលិតស្រាក្រហម សម្រាប់សត្វឆ្មា និងម្ចាស់របស់វា អាចចំណាយពេលផឹកជាមួយគ្នាបាន ព្រោះ Brandon Zavala អ្នកផលិតស្រាសម្រាប់ឆ្មា និយាយថា ស្រាក្រហមសម្រាប់សត្វឆា្មផឹកនោះ ពុំមានជាតិអាល់​កុលឡើយ។

ក្រុមហ៊ុន Apollo Peak ដែលជាកន្លែងផលិតស្រាក្រហម ដ៏វិសេសនេះ មានទីតាំង នៅ Denver រដ្ឋ Colorado ហើយ Zavala ដែលជាអ្នកផលិតស្រាប្រភេទនេះ ដំបូងគេ ក៏និយាយដែរថា លោកបង្កើតស្រាសម្រាប់ឆ្មាផឹក បាននេះអ្នកខ្លះ គិតថាគាត់កំប្លែងពេកហើយ តែនេះ​ជាការពិត​ព្រោះពេលខ្លះម្ចាស់ឆ្មា ដែលស្រឡាញ់ សត្វចិញ្ចឹមរបស់ខ្លួន អាចនឹងមករកកន្លែងផឹកស៊ីជាមួយវា បានហើយស្រាក្រហមសម្រាប់ឆ្មានោះ គឺមានរសជាតិដូចជា​តែ ប៉ុណ្ណោះ៕

width=730

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង