អង្គការ​សហ​ប្រជា​ជាតិ​ ​បាន​ប្រកាស​ថា​ ​ក្រុម​អន្តរ​ជាតិ​នៃ​អ្នក​ជួយ​ស​ង្គ្រោះ​ប្រមាណ​3០ក្រុម
​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចេញ​ដំណើរ​ទៅ​ជួយ​ស​ង្គ្រោះ​ ក្នុង​មហន្ត​រាយ​ដោយ​គ្រោះ​ធម្ម​ជាតិ​នៅ​
ប្រទេស​ជប៉ុន​ ​ដែល​បង្ក​ឡើង​ដោយ​ការ​រញ្ជួយ​ដី​ ​ធ្វើ​ឲ្យ​មាន​រលក​យក្សស៊ូ​ណា​មិ​ ​ដ៏​កំណាច​ ​។


ការ​រញ្ជួយ​ដី​ដ៏​កំណាច​បំផុត​នៅ​ជ​ប៉ុន​កាល​ពី​រសៀល​ថ្ងៃ​ទី​11 មី​នា​ ​2011 ជា​ព្រឹត្តិការណ៍​ធំ​បំផុត
មួយ​ដែល​មាន​កំ​រិ​ត ​8.9 ​រ៉ិ​ក​ទ័​រ​ ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ ​រង​របួស​ ​និង​បាត់​ខ្លួន​រាប់​ពាន់​នាក់​ ​ព្រម​
ទាំង​បង្ក​រការ​ខូច​ខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​ ​បន្ទាប់​ពី​មាន​ការ​រញ្ជួយ​ដី​
កម្លាំង​9.1រ៉ិ​ក​ទ័​រ​ ​បង្ក​ឲ្យ​មានរលក​ស៊ូ​ណា​មិ​ ​វាយ​ប្រហារ​នៅ​ឯ​​ប្រទេស​ ​ឥណ្ឌូ​នេ​ស៊ី​ ​កាល​ពី​
ឆ្នាំ​2004 បណ្ដាល​ឲ្យ​មនុស្ស​ជាង 220000នាក់​បាន​ស្លាប់​ ​ក្នុង​ឧប្បត្តិ​ហេតុ​នោះ​ ​៕