គ្រោះថ្នាក់ ៖  បើតាមការអោយដឹង​ ពីប្រភពសារព័ត៌មានបរទេស​  Forum  ​ដែលបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ  បានអោយដឹងថា  យុវជនឈាមរាវ  ស្ថិតនៅក្នុងស្ថានភាពស្រវឹងម្នាក់បានបង្កឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍  នឹងបានបណ្តាលអោយមនុស្សមា្នក់ស្លាប់  ពីរនាក់ផ្សេងទៀតបានរងរបួស  តែរឿងដែលហួសចិត្តនោះគឺថា  គេបែរជាមិនតក់ស្លុតអ្វីនោះទេ  តែបែរជាទៅថើបមិត្តស្រីរបស់ខ្លួនធ្វើព្រងើយទៅវិញ។

width=494

លើសពីនេះទៅទៀត  បើតាមរបាយការណ៍ បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា រឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ   បានកើតឡើងនៅក្នុងខេត្ត  Sichuan  ភាគនិរតី ប្រទេសចិន ពោលគឺ បានបណ្តាលអោយមនុស្សស្លាប់បាត់បង់ជីវិតចំនួនមួយនាក់ នឹងពីរនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីយុវជនឈាមរាវ វ័យ ១៩ ឆ្នាំម្នាក់  នឹងមានឈ្មោះថា  Li  Yalei  ជាអ្នកបង្កហេតុបានបើកបរដោយស្តិតនៅក្នុងស្ថានភាពស្រវឹង នឹងមានល្បឿនលឿន។

width=494

គួរបញ្ជាក់ផងដែរថា​ បន្ទាប់ពីកើតមានឡើងនូវរឿងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយនេះ​ ក្រុមភ្នាក់ងារប៉ូលីសក៏ចុះមកធ្វើអន្តរាគមន៍ភ្លាមៗ  ដោយបានរកអោយឃើញថា  យុវជនវ័យ ១៩ ឆ្នាំរូបនោះ បើកបរស្តិតនៅក្នុងស្ថានភាពស្រវឹង   នឹងគ្មានប័ណ្ឌបើកបរ ។  តែរឿងដែលមិននឹកស្មានដល់នោះ គឺថា  ក្រោយកើតមានឡើងនូវរឿងឧបទ្ទេវហេតុមួយនេះ  យុវជនរូបនោះបែរជាទៅឈរថើបជាមួយនឹងមិត្តស្រីរបស់ខ្លួនធ្វើព្រងើយទៅវិញ។

ជាចុងក្រោយ  ប៉ូលីសក៏បានធ្វើការឃាត់ខ្លួន    យុវជនឈាមរាវមួយរូបនោះ   ក៏ដូចជារថយន្តបង្កហេតុ ដោយរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ៕

ដោយ ៖ រិទ្ធីប្រភព ៖ forums