FIFA ទទួលបានលិខិតត្អូញត្អែអំពីការច្រៀងមើលងាយដោយអ្នកគាំទ្ររបស់ Englandនៅក្នុងជំនួបរវាងក្រុមជំរើសជាតិ England នឹង San Marino ក្នុងវគ្គប្រកួតជំរុះ World Cupទ្វីបអឹរ៉ុប ។សមាគមបាល់ទាត់ប្រឆាំងនឹងការមើលងាយរើសអើងរបស់អឺរ៉ុប(FARE) បានធ្វើការទាក់ទងទៅ FIFA ហើយដោយសារតែអ្នកគាំទ្ររបស់អង់គ្លេសធ្វើការវាយប្រហារចំៗទៅលើកីឡាករ Rio Ferdinand នឹង ប្អូនប្រុស Anton ដោយប្រើចំរៀងស្រែកដដែលៗ ។វាស្ថិតនៅក្រោមការសំរេចចិត្តរបស់ FIFA សិនថាតើរឿងមួយនេះអាចនឹងធ្វើការស៊ើបអង្កេត ឬ ក៏យ៉ាងណានោះទេ ។ គេប៉ាន់ស្មានថារឿងនេះកើតឡើងដោយសារតែ RioFerdinand បានបោះបង់ការចូលលេងរបស់ខ្លួនដោយសារតែរបួសមិនទាន់សះស្បើយហើយត្រៀមហ្វឹកហាត់តាមគ្រូពេទ្យ ៕/

ដោយ ៖ កុសលប្រភព ៖ skysports