ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន​ ដែលបានចេញផ្សាយដោយគេហទំព័របរទេស ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា​  លេចចេញសញ្ញាណកូរ៉េខាងជើង បំម្រុងនឹងធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរ លើកទី ៤ របស់ខ្លួន។

width=458

គួររំឭកផងដែរថា  ការបញ្ជាក់អះអាងខាងលើនេះ  ក៏ជាសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីផ្លូវការរបស់កូរ៉េខាងត្បូង  ខណៈពេលដែលគាត់បានគូសបញ្ជាក់បន្ថែមថា     នៅឯមូលដ្ឋានអាទូមិច(គ្រាប់បែកបរមាណូ)​  ឯណោះវិញ  គេសង្កេតឃើញមាន សកម្មភាពអវិជ្ជមាន  ក៏កំពុងតែមមាញឹកជាខ្លាំង។

width=456

គួរបញ្ជាក់ផងដែរថា   ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ​  ស្ថានការនៅឧបទ្វីបកូរ៉េមានភាពតានតឺងជាខ្លាំង ស្របពេលដែលពេលកន្លងទៅ កូរ៉េខាងជើង  បានប្រកាសជាសាធារណៈ អោយបណ្តាប្រទេសដែលមានទូតនៅកូរ៉េខាងជើង ជម្លៀសអង្គទូតខ្លួនចេញពីប្រទេសមួយនេះ មុនថ្ងៃ ១០ មេសា តែដោយឡែក មកទល់នឹងពេលនេះ បើយោងតាមអត្ថបទផ្សាយរបស់ទំព័របរទេស  ក្នុងស្រុក ក៏ដូចជា ក្រៅស្រុក  អះអាងថា  បណ្តាស្ថានទូតបរទេសនាក្រុងព្យុងយ៉ាង នៅតែបន្តបើកទ្វារ បើទោះជាមានការព្រមាន៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ