ខាងក្រោមនេះ គឺជាខ្សែភាពយន្ដភាគថៃរបស់ស្ថានីយ៍ទូរទស្សន៍ Thai TV3 ដែលនឹងចាក់បញ្ចាំង នៅក្នុងខែមិថុនា និងកក្កដា ឆ្នាំ ២០២១ ក្រោយខ្សែភាពយន្ដបច្ចុប្បន្នចាក់បញ្ចាំងចប់ ។

រឿង Ruk Nirun Juntra

/

តាមរយៈការសម្ដែងពីតារាប្រុសរាមច្បងលោក Ken Theeradeth និងកញ្ញា Ice Preechaya ខ្សែភាពយន្ដរឿង “Ruk Nirun Juntra” នឹងចាប់ម៉ោងចាក់បញ្ចាំងនៅថ្ងៃចន្ទ-អង្គារ ។

រឿង Dare to Love: Hai Ruk Pipaksa

/

កំពូលតារាសម្ដែងស្រី Bella Ranee នឹងវិលត្រឡប់មកបំពេរអារម្មណ៍លោកអ្នកវិញជាមួយនឹងខ្សែភាពយន្ដភាគថ្មីរឿង “Dare to Love: Hai Ruk Pipaksa” ដែលនាងសម្ដែងជាមួយតារាប្រុសលោក Kongthap Peak ។ ខ្សែភាពយន្ដភាគនេះ នឹងចាក់បញ្ចាំង នៅថ្ងៃពុធ និងព្រហស្បតិ៍ ក្នុងខែកក្កដា ក្រោយពីរឿង “Song Sanaeha” បញ្ចាំងចប់ ។

រឿង Kaen Ruk Salub Chata

/

ដោយបានគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១២ មិថុនា រឿង “Kaen Ruk Salub Chata” ប្រាប់រឿងពីបុរស ២ នាក់ ដែលមានឈ្មោះ ‘Wat’ និង ‘Tet’ ដែលដូររាងកាយគ្នា ។ ខ្សែភាពយន្ដនេះ ចូលរួមសម្ដែងដោយ លោក Alek Teeradetch Namtarn Pichukkana, Krating Khunnarong, និង Bua Nalinthip ។

/

 សូមរង់ចាំទស្សនា ទាំងអស់គ្នា!!

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate