ព័ត៌មានរូបភាព ៖ នាវេលាថ្មើរនេះ តើប្រិយមិត្ត មិត្តអ្នកអានទាំងអស់គ្នា កំពុងធ្វើអ្វីហ្នឹង??ជាការពិត បើពិតជាអផ្សុកមែននោះ ឆ្លៀតនៅក្នុងឱកាសនេះ ងាកក្រឡេកមកមើលនូវអត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានកំសាន្ត របស់យើងខ្ញុំបន្តិចទៅ ។ យ៉ាងណាមិញនាឱកាសដ៏វិសេសថ្មើរនេះ ទំព័រយើងខ្ញុំ សូមនាំអារម្មណ៍ទស្សនិកជន ជាពិសេសប្រិយមិត្ត មិត្តអ្នកអាន និយមទំព័រយើងខ្ញុំ ទៅមើលអត្ថបទរូបភាពស្តីពី កំពូលបេក្ខភាពចាស់ព្រើល មានសមត្តភាពពិសេស មិនអោយចាញ់ក្មេងៗ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖

លោកយាយ វ័យ ៦៣ ឆ្នាំ បេក្ខភាពអ្នកវាយស្គរ ចាស់ជាងគេ ត្រូវបានគេប្រសិទ្ធនាមថាGrandma Drummer ក៏ព្រោះ ជារឿយៗ លោកយាយតែងតែមកហាង Coalition Drum Shop រដ្ឋ Wisconsin សហរដ្ឋអាមេរិក ។ លោកយាយ Mary Hvisda ចេះលេងស្គរតាំងពីវ័យ ១៥ ឆ្នាំ។

លោកយាយ Edna Shepherd វ័យ ៩០ ឆ្នាំ មកពីប្រទេសអូស្រា្តលី បេក្ខភាពញៀនលេងកីឡាចាស់ជាងគេ។
លោកយាយ Mimi Rosenthal វ័យ ១០១ ឆ្នាំ បេក្ខភាពចាស់ជាងគេបំផុត នៅក្នុងការចាក់សាក់ ។
ក្នុងវ័យ ៧៣ ឆ្នាំលោកយាយ Wang Xiaobei មកពីក្រុង Jinan ខេត្ត Shandong ប្រទេសចិន ត្រូវបានរកអោយឃើញថា ពិតជាមានសមត្តភាពហួស ក្នុងអូសទាញរថយន្តទម្ងន់ធ្ងន់។
ក្នុងវ័យ ៩៣ ឆ្នាំលោក យាយ Gran Pat Oakes ជាបេក្ខភាពលេងកីឡាលោតចុះពីលើយន្តហោះ មានវ័យចំណាស់ជាងគេ៕
ដោយ ៖ ពិសីប្រភព ៖ online