ក្រោយការបែកបាក់ក្រុម GFRIEND ដែលនឹកស្មានមិនដល់ កញ្ញា Eunha បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ តាមរយៈការបើកសម្ពោធ គណនី SoundCloud ផ្ទាល់ខ្លួនរបស់នាង ។  

/

កាលពីថ្ងៃទី ៣០ ឧសភាពកន្លងទៅនេះ Eunha បានប្រារព្ធពិធីខួបកំណើតរបស់នាង ដោយចែករំលែកបទចម្រៀងខូវ័រមួយបទដ៏ពិរោះរណ្ដំ គឺបទ “LILAC” ចុងក្រោយរបស់ IU នៅលើគណនី SoundCloud ថ្មីរបស់នាង ។ នាងបាន បន្ថែមនៅក្នុង Caption ថា “បទចម្រៀងខួបកំណើតរបស់ខ្ញុំ” ។

 តស់ឆែកគណនី SoundCloud របស់កញ្ញា Eunha ទាំងអស់គ្នា ដោចចុចលើតំណភ្ជាប់នេះ here និងស្ដាប់ការបកស្រាយច​ម្រៀងដ៏ក្រអួនរបស់នាងខាងក្រោមនេះ ៖  https://soundcloud.com/user-514825100/cover

នៅដើមខែនេះ Source Music បានប្រកាសថា សមាជិករបស់ក្រុម GFRIEND នឹងចាកចេញពីទីភ្នាក់ងារនេះ បន្ទាប់ពីចប់កុងត្រា ហើយក្រោយមក សមាជិកទាំងអស់ បានបញ្ជាក់ក្នុងលិខិតជាសំណេរសរសេរដោយដៃថា ក្រុមបានចែកផ្លូវគ្នាដើររៀងៗខ្លួន ។ យើងសង្ឃឹមថា កញ្ញា Eunha មានក្ដីសុខខ្លាំង សម្រាប់ថ្ងៃខួបកំណើតរបស់នាង ហើយយើងសង្ឃឹមថា នឹងបានស្ដាប់ចម្រៀងជាច្រើនទៀតពីនាង ឆាប់ៗ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi