លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama រំពឹងថានឹងមានការនាំយកយុត្តិធម៍ដល់មន្រ្តីនិងរដ្ឋទូតដែលបានបាត់បទជីវិតនៅក្នុងការវាយប្រហារនៅស្ថានកុងស៊ុលក្នុងទីក្រុងរដ្ឋធានីប្រទេស លីបី។/ប៉ុន្តែលោកក៏បាននិយាយផងដែរថាការវាយប្រហារស្ថានកុងស៊ុនសហរដ្ឋអាមេរិកនៅ លីបី មិនជាបញ្ហាធំដល់ទំនាក់ទំនងរដ្ឋាភិបាលសហរដ្ឋ និងរដ្ឋាភិបាលថ្មីរបស់លីបី ឡើយ។ ការប្រើអំពើហិង្សារនេះត្រូវបានក្លាយជាអាវុធមួយសម្រាប់លោក Mitt Romney ក្នុងការរិះគន់លោក Obamaដែលគេជឿថានឹងត្រូវបានប្រើក្នុងកម្មវិធីសម្លេងបេក្ខជនប្រធានាធិបតីនាពេលក្រោយ។/រដ្ឋទូតអាមេរិកលោក J Christopher Stevens បានបាត់បង់ជីវិតក្រោយពេលដែលក្មាន់កាំភ្លើងបានបាញ់ចិញ្ច្រាំស្ថានកុងស៊ុលអាមេរិក ក្នុងហេតុការណ៍តវ៉ាប្រឆាំងនឹងការថតខ្សែភាពយន្តមួយដែលគេថាប៉ះពាល់ដល់គ្រូសាសនា អ៊ីស្លាម។/ជាមួយគ្នានេះផងដែរក្រសួងការពារជាតិអាមេរិកបានចេញប្រកាសភ្លាមៗដោយបានបញ្ជូនទ័ពម៉ារីន ចំនួន ៥០ នាក់ចេញទៅលីបី ដើម្បីបង្កើនសន្តិសុខដល់បុគ្គលិកស្ថានកុងស៊ុលដែលនៅរស់រានមានជីវិត ព្រោះមិនទាន់អាចចេញប្រកាសដកកុងស៊ុលចេញពីលីបី បាននោះទេ។/ចំណែកឯខ្សែភាពយន្តដែលក្លាយជាធាតុបង្ករហេតុក្នុងហេតុការណ៍នេះគឺមានចំណងជើងថាThe Trial Mahammad ដែលត្រូវបានថតជាលក្ខណៈឯកសារ និយាយអំពីដំណើរដើមទងនៃរដ្ឋាភិបាល កាដាហ្វី និងរដ្ឋាភិបាល សាដាមហូសេន ដែលនៅពីក្រោយខ្នងរង់ចាំគាំទ្រពេញទំហឹងដល់ក្រុម អាល់កៃដា ក្នុងការវាយប្រហារដល់អគារ World Trade Center នាថ្ងៃទី ១១ កញ្ញា ២០០១ ឬកាលពី ១១ ឆ្នាំកន្លងមកនោះ ដែលជាប្រវត្តិសាស្រ្តជូចត់មួយរបស់អាមេរិកហើយខ្សែភាពយន្តនេះត្រូវបានក្រុមអ្នកសាសនាអ៊ីស្លាមជ្រុលនិយមនៅ អេស៊ីប និងលីបី ចាត់ទុកថាមើលងាយដល់សាសនារបស់គេ៕

ដោយ៖ ម៉ូកាប្រភពពី៖ BBC