មនុស្សប្រមាណជា ៦១នាក់ ពុលនំបញ្ចុកធ្ងន់ធ្ងរ កាលពីថ្ងៃទី៣០ ខែសីហា ម្សិលមិញ នៅឃុំស្រង៉ែ ស្រុកទ្រំាង ខេត្តតាកែវ។
លោក ដួង សុខន មេឃុំស្រង៉ែ បានអោយដឹងថា ប្រជាពលរដ្ឋ ៦១នាក់ ដែលពុលនំបញ្ចុក ដោយសារហូបនំបញ្ចុកសល់ពីបុណ្យ ហើយគេយកទៅលក់ឲ្យប្រជាជនក្នុងតម្លៃថោក គឺក្នុងមួយគីឡូក្រាមថ្លៃតែ ១០០០រៀល ឬ ២គីឡូ ១៥០០រៀល។

មេឃុំដដែលឲ្យដឹងថា ប្រជាជនដែលពុលនំបញ្ចុកធ្ងន់ធ្ងរចំនួន ៥៣នាក់ត្រូវបាននាំយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ។ លោកថាអាជ្ញាធរកំពុងសាកសួរអ្នកផលិតនំបញ្ចុក ហើយនឹងយកនំបញ្ចុកនោះទៅឲ្យក្រសួងសុខាភិបាលពិនិត្យជាតិ ពុល។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ គឹម ម៉ន ដែលបានពុលនំបញ្ចុកនោះ អះអាងថា ផ្ទះរបស់គាត់បានពុល ២នាក់ គ្រាន់តែហូបនំនោះភ្លាមស្រាប់តែរាក និងក្អូតមានឈាម។នៅពេលបច្ចុប្បន្ន ចំណីអាហារភាគច្រើនត្រូវបានគេដាក់ជាតិគីមីដើម្បីរក្សាគុណភាពអោយបានយូរ ដូច្នេះពេលបរិភោគអាហារណាមួយគឺគួរតែមានការប្រុងប្រយ័ត្ន៕
ដោយ ៖ វិសាលប្រភព ៖ VOD