ជាចុងក្រោយ ស្មាតហ្វូន OnePlus 3 ក៏ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ហើយតម្លៃរបស់វា ត្រឹមតែប្រមាណជា ៣៩៩ដុល្លារប៉ុណ្ណោះ។

ដូចដែលបានព្យាករណ៍ ស្មាតហ្វូន OnePlus 3 មានគ្រឿងម៉ាស៊ីនលំដាប់ល្អ ដែលអ្នកប្រើប្រាស់ភាគច្រើនស្រមៃចង់បាន។

ស្មាតហ្វូន OnePlus 3 ប្រើអេក្រង់ 5.5 inches រីសូលូសឹន Full HD AMOLED ដែលត្រូវបា​នស្រោបស្រទាប់សារធាតុមួយដែលជួយទប់ទល់មិនឱ្យចាំងពន្លឺពីខាងក្រៅ ពិសេសពន្លឺព្រះអាទិត្យ។ ស្មាតហ្វូននេះ​ក៏ត្រូវបានឧទ្ទេសនាមជាមួយនឹងបច្ចេកវិជាសាកថ្មល្បឿនលឿន អនុញ្ញាតឱ្យសាកថ្មបាន ៦០% ក្នុងរយៈពេលកន្លះម៉ោង រួមនឹងប្រព័ន្ធកាមេរ៉ាបំពាក់បច្ចេកវិទ្យាទប់ទល់នឹងរំញ័រផងដែរ។

OnePlus 3 ដំណើរការដោយប្រូសេសឺរ Snapdragon 820 ជាមួយ RAM 6GB និងអង្គចងចាំក្នុងម៉ាស៊ីន 64GB ប៉ុន្តែ​មិនអាចប្រើអង្គចងចាំខាងក្រៅ។

ផ្ទុយពីការរំពឹងទុក ស្មាតហ្វូន OnePlus 3 មិនមានកំណែហាតវ៉ែរផ្សេងគ្នានោះទេ ក៏ប៉ុន្តែ តម្លៃរបស់ផលិតផលនេះ ពិតជាធូរថ្លៃ គឺត្រឹមតែប្រមាណជា ៣៩៩ដុល្លារនៅអាមេរិក និង ៣៩៩អឺរ៉ូ នៅទីផ្សាយអឺរ៉ុប។

/

/

/

/

/

/

/

ប្រែសម្រួល ៖ បុត្រា