រលាកសន្លាក់ គឺជាជំងឺមួយប្រភេទ ដែលជារឿយៗ កើតមានឡើង នៅពេលយើងឈានដល់វ័យចាស់។ ប្រជាជនកាណាដាប្រមាណជាង ៤,៦ លាននាក់ និងប្រជាជនកម្ពុជាមួយចំនួនធំ កំពុងរងផលប៉ះពាល់ ដោយសារជំងឺរលាកសន្លាក់នេះ។ ខណៈពេលដែល ជំងឺនេះ មិនទាន់មានការព្យាបាលណាផ្ដល់ប្រសិទ្ធភាពខ្ពស់នៅឡើយ  គ្លីនិកហ្វេសឡាញ មានផ្ដល់ជូនជម្រើសព្យាបាលប្រកបដោយប្រសិទ្ធភាពម្យ៉ាងទៀត តាមរយៈវេជ្ជបណ្ឌិតឯកទេស ខាយរ៉ូព្រែកធិក ដែលអាចជួយគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃរបស់លោកអ្នក ដោយសារជំងឺរលាកសន្លាក់ ។

ពាក្យរលាកសន្លាក់ ត្រូវបានគេប្រើដើម្បីសំដៅទៅលើអាការៈរលាកសន្លាក់ដែលពាក់ព័ន្ធជាង ១០០ មុខផ្សេងទៀត ។ រោគសញ្ញាចម្បងនៃជំងឺរលាកសន្លាក់គឺមានដូចជា ឈឺចាប់សន្លាក់រ៉ាំរ៉ៃ ពិបាកធ្វើចលនាបទបែន និងហើម ដែលអាចបណ្តាលឱ្យមានពិការភាពធ្ងន់ធ្ងរ និងធ្វើឱ្យគុណភាពនៃជីវិត ធ្លាក់ចុះ។

/

ទម្រង់មួយប្រភេទនៃជំងឺរលាកសន្លាក់ គឺជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (RA) ដែលត្រូវផ្ដល់ការព្យាបាលជាពីរតំណាក់កាល ។ តំណាក់កាលសកម្មនៃការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ វេជ្ជបណ្ឌិត ត្រូវផ្តោតលើការទប់ស្កាត់ដំណើរការរលាកតាមរយៈចេញវេជ្ជបញ្ជាឱសថឱ្យអ្នកជំងឺទទួលទាន។ ដំណាក់កាលល្អប្រសើរជាងនេះ គឺដំណាក់កាល ដែលវេជ្ជបណ្ឌិតឯកទេស ត្រូវផ្ដល់ការព្យាបាល និងថែទាំមុខងារសន្លាក់ ។ ស្ថិតនៅក្នុងដំណាក់កាលនេះ វេជ្ជបណ្ឌិតឯកទេសខាយរ៉ូព្រែកធិករបស់យើង អាចជួយលោកអ្នកបាន។

វេជ្ជបណ្ឌិតឯកទេសខាយរ៉ូព្រែកធិក អាចជួយអ្នកជំងឺរលាកសន្លាក់រ៉ាំរ៉ៃតាមរយៈ៖

ü  ជួយឱ្យអ្នកជំងឺអាចធ្វើចលនាបានល្អប្រសើរជាងមុន

ü  ជួយឱ្យអ្នកជំងឺអាចបត់បែនដៃជើងបានស្រួល និងបន្ថយការឈឺចាប់(Endurance)

ü  ជួយសម្រួលឱ្យសាច់ដុំ មានភាពរឹងមាំ

ü  ផ្ដល់អនុសាសន៍ដល់អ្នកជំងឺពីរបបអាហារ និងប្រភេទសារធាតុចិញ្ចឹម និងឱសថបង្រ្គប់បន្ថែម ដែលអាចបណ្ដាលឱ្យរលាកសន្លាក់

ចំពោះទំរង់ទូទៅនៃជំងឺរលាកសន្លាក់ ដែលត្រូវបានគេស្គាល់ថា ជាជំងឺរលាកសន្លាក់ឆ្អឹង (OA) ស្ថានភាពជំងឺនេះ អ្នកឯកទេសយល់ថា វាមានស្ថេរភាពជាងរលាកសន្លាក់ខាងលើ បើទោះបីជាវាវិវត្ដន៍ទៅរកស្ថានភាពធ្ងន់ធ្ងរលឿនជាងក៏ដោយ។ វេជ្ជបណ្ឌិតឯកទេសខាយរ៉ូព្រែកធិករបស់យើង អាចជួយគ្រប់គ្រងការឈឺចាប់ និងធានាបានថា ផ្នែកដែលកំពុងរងផលប៉ះពាល់ (ដូចជា ចង្កេះ ជង្គង់ និងឆ្អឹងខ្នង) ដោយសន្លាកសន្លាក់ឆ្អឹងនេះ បំពេញមុខងារល្អប្រសើរឡើងវិញបានយូរអង្វែង។ វេជ្ជបណ្ឌិតឯកទេស ខាយរ៉ូព្រែកធិករបស់យើង ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអនុវត្ដយុទ្ធសាស្រ្តគ្រប់គ្រងលើជំងឺរលាកសន្លាក់ឆ្អឹងរបស់អ្នកជំងឺ។

ការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា គឺមានសារៈសំខាន់ចំពោះលទ្ធផលនៃការព្យាបាលជំងឺឱ្យបានធូរស្រាល ព្រោះថាការបណ្ដែតបណ្ដោយូរពេក អាចធ្វើឱ្យជំងឺរលាកសន្លាក់ វិវត្ដន៍កាន់តែអាក្រក់ឡើង ហើយការព្យាបាល និងមានប្រសិទ្ធភាពបំផុត នៅពេលផ្ដល់ការព្យាបាលឱ្យបានទាន់ពេលវេលាតាមតែអាចធ្វើទៅបាន។ ប្រសិនបើលោកអ្នកសង្ស័យថា ខ្លួនអាចមានទម្រង់ណាមួយនៃជំងឺរលាកសន្លាក់ខាងលើ សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតឯកទេសខាយរ៉ូព្រែកធិករបស់យើង តាមរយៈទូរស័ព្ទលេខ៖ 015 234​589(អង់គ្លេស), 023 210 855(ខ្មែរ) ៕

/

ប្រភព ៖ Faceline Cambodia