មនុស្សធាត់ ដែលបណ្តាលមកពី ការទទួលទានចំណីអាហារ សម្បូរណ៍ដោយសារធាតុខ្លាញ់ច្រើន មិនសូវធ្វើលំហាត់ប្រាណ និង បណ្តាលមកពី កត្តាផ្សេងៗ   ជាច្រើនទៀត។ភាពធាត់ អាចធ្វើឱ្យមនុស្ស មានសភាព ឆាប់ហត់ អស់កំលាំង ឆាប់ទទួលរង នូវការឆ្លងរាលដាលពី ជំងឺ ជាច្រើនទៀត បាន ដោយងាយស្រួល និង ជាពិសេស បាត់បង់នូវភាពស្រស់ស្អាត ស្រស់សង្ហា តែម្តង។

ខាងក្រោមនេះ  ជាប្រភេទអាហារ   មួយចំនួន  ដែលជួយកាត់បន្ថយសារធាតុខ្លាញ់ និង ស្រក់ទំងន់ បានយ៉ាងឆាប់រហ័ស៖

១/ ម្ទេស ឬម្ទេសក្រៀម៖ ជាប្រភេទចំណីអាហារ   ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការដុតរំលាយសារធាតុខ្លាញ់ បានយ៉ាងឆាប់រហ័ស  នៅពេលដែលទទួលទាន ផ្លែម្ទេស និង អាហារ ដែលមានរស់ជាតិហិរ ផ្សេងទៀត។

width=456

២/ អង្ករសំរូប៖ជាប្រភេទអាហារ ដែលសម្បូរណ៍សារធាតុសរសៃ មានតួនាទី អាចដុតរំលាយសារធាតុខ្លាញ់ ឱ្យរាងកាយ របស់អ្នក ដំណើរបានល្អ ដូចដើម។width=456

៣/ សាច់គ្មានខ្លាញ់៖ សម្បូរណ៍ដោយប្រូតេអ៊ីន មានប្រសិទ្ធិភាព រំលាយខ្ពស់ អាចដុតសារធាតុខ្លាញ់ បាន ៣០%។ ដូច្នេះ លោកអ្នក គួរតែទទួលទានសាច់ដែលគ្មានខ្លាញ់ឱ្យច្រើន ជាងសាច់ ដែលមានខ្លាញ់ច្រើន  ដើម្បីទទួលបាននូវសុខភាពល្អ និង រាងស្អាត៕

width=456

ដោយ៖ វណ្ណៈប្រភព៖ health