
ស្រី្តជនជាតិអ៊ីតាលីម្នាក់ដែលគេចាប់ជំវិតនៅក្នុងប្រទេសអាល់ហ្គើរីត្រូវបានដោះលែង
ទីក្រុងរ៉ូមៈ ស្រ្តីជនជាតិអ៊ីតាលីម្នាក់ដែលគេចាប់ជំរិតនៅភាគខាងត្បូងប្រទេសអាល់ហ្គើរីអស់រយៈពេលជាងមួយឆ្នាំនោះ ត្រូវបានដោះលែងមកវិញហើយ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសលោកGiulio Terzi មានប្រសាសន៍កាលពីថ្ងៃអង្គារ។ លោក Terzi មានប្រសាសន៍ទៀតថាៈ គាត់បានប្រាប់ទៅកាន់គ្រួសារ Maria Sandra Mariani នៃការដោះលែងរបស់នាង។ ខ្ញុំចូលរួមការរីករាយជាមួយពួកគេនិង ស្ថានភាពធូរស្បើយចំពោះពត៌មានដ៏អស្ចារ្យនេះ គាត់មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថាៈការបញ្ចប់ភាពតានតឹងដ៏លំបាករបស់ខ្ញុំបានទទួលជោគជ័យដោយសារតែមានការចូលរួមពីអ្នកទាំអស់គ្នាជាមួយការឧទ្ទិស ភាពមាំមួន និង មានជំនាញយ៉ាងល្អ។ លោស្រ្តី Mariani មានអាយុ៥៤ឆ្នាំ ត្រូវបានយកទៅដោយពួកអាល់កៃដា នៅក្នុងសាសនា Islam Maghreb ជាខាសាបន្ទាប់មួយរបស់តំបន់Saharaនៃបណ្តាញពួកភេរវនិយម នៅក្នុងប្រទេសអាល់ហ្គើរី កាលពីខែកុម្ភៈ ឆ្នាំ២០១១ បើយោងតាមរបាយការណ៍របស់ភ្នាក់ងារសារពត៌មាន ANSA បានចេញផ្សាយ។ បើយោងតាមភ្នាក់ងារបាននិយាយថាៈ លោកស្រ្តី Mariani ជាអ្នកទេសចរណ៍ម្នាក់ដែលត្រូវបានចាប់យកទៅដោយជនប្រដាប់អាវុធនៅក្បែរតំបន់ព្រំដែន Niger។ លោកស្រ្តីសង្ឈឹមថា គាត់នឹងវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញនៅថ្ងៃពុធ នេះបើយោងតាមរបាយការណ៍ការសែតអ៊ីតាលីឈ្មោះ Corriere della Sera បានចេញផ្សាយ។ ឪពុករបស់លោកស្រ្តីនៅក្នុងប្រទេស Tuscany បានយំលាយឡំជាមួយការរីករាយនៅពេលដែលគាត់បានលឺនូវពត៌មានថា កូនរបស់គាត់ត្រូវបានដោះលែង។ រដ្ឋាភិបាលអ៊ីតាលីមិនបានផ្តល់ពត៌មានលំអិតនៃការផ្តល់សេរីភាពរបស់លោកស្រ្តី Mariani គឺត្រូវបានធានាសុវត្ថិភាពដោយវិធីណានៅឡើយ។ ពលរដ្ឋអ៊ីតាលីម្នាក់ទៀត ដែលធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលឈ្មោះRossella Urru ត្រូវបានចាប់ខ្លួនកាលពីខែតុលាមុនដោយក្រុមដូចគ្នា ដែលមាននៅក្នុងដៃរបស់ពួកភរវករ នេះបើយោងតាមក្រសួងការបរទេសអ៊ីតាលីបាននិយាយ។ នាងត្រូវបានចាប់ខ្លួនជិតព្រំដែនជាមួយប្រទេស Mauritania។
ដោយៈ វណ្ណៈប្រភពៈ cnn