កំពូលតារាសម្ដែងកញ្ញា Yaya Urassaya ត្រូវបានគេឱ្យរហស្សនាមថា “ជារាជនីស្ពតពាណិជ្ជកម្ម” នៅក្នុងឧស្សាហកម្មកម្សាន្ដថៃ ។  តារាស្រីរូបនេះ បានចុះកុងត្រាជាមួយប្រេនផលិតជាតិ និងអន្ដរជាតិជាច្រើន ធ្វើជាអគ្គរាជទូតម៉ាកផលិតផលមួយរូប ។ នៅឆ្នាំនេះ Yaya កាក់កបជាខ្លាំង និងក្លាយជាតារាម៉ូដែល សម្រាប់ម៉ាកផលិតផលជាង ២០ ។

/

នាងគឺជាតារាថតស្ពតពាណិជ្ជកម្មអោយផលិតផលថែរក្សាសម្ផស្ស កែវ កាហ្វេ ថ្នាំដុសធ្មេញ សាប៊ូកក់សក់ ទឹកអប់ សម្លៀកបំពាក់ និងប្រេនផលិតផលជាច្រើនទៀត ។ នៅដើមឆ្នាំ ២០២១ នេះ នាងបានក្លាយជាអគ្គរាជទូតប្រេនផលិតផលមួយរូប សម្រាប់ទឹកអប់ម៉ាកល្បី Jo Malone London ។ មិនតែប៉ុណ្ណោះ នាងគឺជាតារាស្រីថៃតែម្នាក់គត់ ដែលថតស្ពតអោយប្រេនផលិតផលល្បី Louis Vuitton ៕

/

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates