ព័ត៌មានអន្តរជាតិ ៖   បើតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទីភ្នាក់ងារបរទេស អាស៊ីវ័ន បានគូសបញ្ជាក់អោយដឹងថា បុរសដែលជាគ្រូបង្រៀនបើកបររថយន្តមា្នក់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងឡាន ខណៈពេលដែលភ្លៀងមួយមេធំ បានធ្វើអោយដើមឈើមួយដើម ដ៏ធំបាក់រលំសង្កត់ពីលើ។

width=456

គួរបញ្ជាក់ផងដែរថា   ករណីខាងលើនេះ  បានកើតឡើងកាលពីពេលកន្លងទៅ ​នៅឯប្រទេសសឹង្ហបុរី ស្របពេលដែល  គ្រូបង្រៀនប្រុស ដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Jason Cheong វ័យ ២៥ ឆ្នាំ។ ដោយឡែក បើនិយាយពីសិស្សស្រីរបស់គាត់  ដែលរួមដំណើរជាមួយគ្នានោះ ឈ្មោះ  Marliana  Sumarno វ័យ ៣៤ ឆ្នាំ  សំណាងល្អ  មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ដោយទទួលរងរបួសធ្ងន់បន្តិចតែប៉ុណ្ណោះ៕

/

/

ដោយ ៖ ពិសិដ្ឋប្រភព ៖ អាស៊ីវ័ន