អន្តរជាតិ ៖ ក្មេងស្រីតូចវ័យ ៣ ឆ្នាំ ត្រូវបានក្រុមអ្នកជំនាញធ្វើការជួយសង្គ្រោះអោយមានសុវត្តិភាព ខណៈជីវិតនាងត្រូវបានគំរាមគំហែងជាខ្លាំង ពីសំណាក់គ្រោះធម្មជាតិ គ្រោះទឹកជំនន់ ស្របពេលដែលបម្រុងនឹងបោកបក់នាំនាងយកទៅ អំឡុងពេលនៃការជាប់គាំងនៅក្នុងរថយន្តមួយគ្រឿងនោះ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួរបញ្ជាក់ផងដែរ យុទ្ធនាការក្នុងការចេញសង្គ្រោះលើកនោះ មិនត្រឹមតែមានការជួយសង្គ្រោះក្មេងស្រីតូចវ័យ ៣ ឆ្នាំប៉ុណ្ណោះទេ តែក៏មានការជូយសង្គ្រោះស្រ្តីពីររូបផ្សេងទៀតផងដែរ ដែលនៅក្នុងនោះ ស្រ្តីមួយរូបកំពុងពរពោះកូន ៩ ខែ ស្របពេលដែលមានព្យុះភ្លៀងបង្កើតបានជាគ្រោះទឹកជំនន់ អំឡុងពេលដែលពួកគេ កំពុងតែធ្វើដំណើរនៅក្បែរប្រឡាយមួយ ក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិក ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានបន្ថែមអោយដឹងថា យុទ្ធនាការចេញជួយសង្គ្រោះលើកនេះ គឺប្រើរយៈពេលដល់ទៅ ៤៥ នាទី ស្របពេលដែលពួកគេទាំងបីនាក់ មិនបានទទួលរងរបួសអ្វីនោះទេ ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ