ព័ត៌មានអន្តរជាតិ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេសworldnewstoday ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ក្រុមមន្រ្តីប៉ូលីសបានរកឃើញក្មេងតូចៗដល់ទៅ ១៩ រូប នៅក្នុងផ្ទះដ៏ក្តៅមួយ  បង្អត់អាហារដល់ទៅ មួយអាទិត្យឯណោះ ដោយគ្មានអាណាព្យាបាលណាមួយថែទាំនោះទេ។

គួររំឮកផងដែរថា ក្មេងៗទាំងនោះ មានអាយុចន្លោះពី៨ខែ ដល់ ១៤ឆ្នាំ ស្របពេលដែលពួកគេទាំងអស់នោះ  ត្រូវបានរកអោយឃើញថា បានដឹកជញ្ជូនមក និងសម្រាកព្យាបាលនៅឯមណ្ឌលសុខភាព   ដែលក្រោយមកត្រូវបានបញ្ជូនមកទីនេះ ដោយស្តិតនៅក្រោមការមើលថែរក្សាគាំពារពីរដ្ឋ។

width=462

លើសពីនេះទៅទៀត   ប្រភពដដែលបានបន្ថែមថា  ស្រ្តីម្នាក់​មានឈ្មោះថា   Jackie Farah វ័យ ៣២ ឆ្នាំត្រូវបានចាប់ឃាត់ខ្លួន ស្របពេលដែលគេក៏ជាម្តាយក្មេងមួយចំនួនក្នុងចំណោមក្មេងៗទាំងអស់នោះផងដែរ ដោយគាត់បានទុកគេចោលមិនមានអាណាព្យាបាលណាមើលថែទាំ​ ស្របពេលដែលខ្លួនធ្វើដំណើរពី Chicago ទៅ Bowling Green។

គួររំឭកផងដែរថា ក្មេងៗទាំងអស់នោះ មិនមានអាហារទទួលដល់ទៅ ១ អាទិត្យ ស្របពេលដែលក្រុមមន្ត្រីប៉ូលីស     បានទៅដល់កន្លែងកើតហេតុ  សីតុណ្ហភាពកើនដល់ 90 degrees ឯណោះ៕

ដោយ ៖ ពិសីប្រភព ៖ worldnewstoday