ឧបករណ៍បន្ថែមខាងក្រៅ(accessories) Touch Cover របស់ Microsoft មានផ្ទុកប្រការដ៏អស្ចារ្យជាច្រើន ដោយមានរចនាបថស្ដើង ត្រឹមតែ ៣មម និងមានភាពស្រស់ស្អាត ទាក់ភ្នែក។

នៅក្នុងពិធីឧទ្ទេសនាមកុំព្យូទ័រថេប្លេត(Tablet) Surface ជំនាន់ថ្មី ក្រុមហ៊ុន Microsoft បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងឧបករណ៍បន្ថែម ភ្ជាប់ខាងក្រៅ ដែលមានឈ្មោះថា Touch Cover។ ក្ដារចុចបែប touchscreen រួមជាមួយនឹងផ្ទាំងរកិលកូនកណ្ដុរពហុចំណុច អ្នកប្រើប្រាស់អាចធ្វើការបានលឿនជាងទ្វេដង ធៀបនឹងក្ដារចុចនៅលើផ្ទៃកញ្ចក់។ ជាងនេះទៅទៀត Touch Cover មានកម្រាស់ត្រឹមតែ ៣មមប៉ុណ្ណោះ ដែលត្រូវបានភ្ជាប់ជាមួយ ថេប្លេត ដោយការតភ្ជាប់មេដែក ព្រមទាំងមានពណ៌ស្រស់ស្អាតចំនួន ៥ អាចអោយអ្នកជ្រើសរើសតាមចិត្ដ។
យោងតាមការបកស្រាយរបស់ Microsoft អោយដឹងថា Touch Cover ប្រើប្រាស់បច្ចេកវិទ្យា touchscreen តាមសម្ពាធ អាចបញ្ចេញការប្រតិកម្មឆ្លើយតបត្រឹមត្រូវ និងលឿន នៅពេលមានសម្ពាធ។ប្រសិនអ្នកបំពាក់ Touch Cover នោះអេក្រង់កុំព្យូទ័រនឹងប្រែទៅជាពណ៌ផ្សេង ដូចទៅនឹងពណ៌របស់ក្ដារចុច។ នៅពេលអ្នកឈប់ប្រើប្រាស់ Touch Cover នឹងក្លាយជាប្រអប់សម្រាប់ការពារអេក្រង់ ពីការប៉ះទង្គិចខាងក្រៅ។
បច្ចុប្បន្ន Microsoft មិនទាន់ប្រកាស់ពីតម្លៃពិតប្រាកដរបស់ Touch Cover នៅឡើយ ប៉ុន្ដែវានឹងបង្ហាញខ្លួនភ្លាម នៅពេលកុំព្យូទ័រ ថេប្លេត Surface មានវត្តមាននៅក្នុងទីផ្សារ៕
ក្ដារចុច មាន ៥ពណ៌ដ៏ស្រស់ស្អាត
មានកម្រាស់ត្រឹមតែ ៣មម គឺពិតជាអស្ចារ្យ
អេក្រង់ផ្លាស់ប្ដូរទៅតាមពណ៌របស់ក្ដារចុច
ក្ដារចុច Touch Cover
ដោយ ៖ សូរីយ៉ាប្រភព ៖ k14