ម៉ូតូ Aprilia Tuono V4 R APRC ABS ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទម៉ូតធំ បែប Sport ដ៏ស្រស់ស្អាត ដែលមានរូបរាងធំ ខ្ពស់ ដែលសាកសមបំផុត សំរាប់យុវវ័យ សម័យថ្មី។ ម៉ូតូ Aprilia Tuono V4 R APRC ABS ដ៏ស្រស់សង្ហា ត្រូវទទួលការ ចាប់អារម្មណ៍ និងទទួលបានការគាំទ្រជាច្រើន ពីសំណាក់ អ្នកចូលចិត្តម៉ូតូធំ។
ម៉ូតូ Aprilia Dorsoduro ជាម៉ូតូធំ ដ៏ប្រណិត ដែលត្រូវបានរចនាម៉ូដ និង តុបតែង ឡើងល្អឥតខ្ចោះ ទាំងរូបរាងដ៏ទាក់ទាញមានកំលាំងម៉ាស៊ីន៤ ខ្លាំង ដល់ទៅ ៩៩៩ សេសេ លឿន និង មានបំពាក់ជាប់មក ជាមួយនឹងធុងទឹកត្រជាក់ សំរាប់ការពារ ម៉ាស៊ីនម៉ូតូ មិនឱ្យក្តៅខ្លាំង ពេលកំពុងធ្វើដំណើរទៅផ្លូវជិត ឬ ឆ្ងាយ ប្រកបដោយ សុវត្ថិភាពខ្ពស់ ដោយពុំមានក្តីបារម្ភ និងមានតំលៃ ១៤,៤៩៩ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម






ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖topspeed