ឆ្លើយតបទៅនឹងក្រុមហ៊ុន Oppo របស់ចិន , Sony របស់ជប៉ុន និង Nokia របស់ អាមេរិក ក្រុមហ៊ុន HTC មកពី តៃវ៉ាន់ ក៏នឹងបញ្ចេញស្មាតហ្វូន “កំពូល Selfie” (កាមេរ៉ាមុខ មាន MP ខ្ពស់) សម្រាប់អតិថិជនដែលចូលចិត្តថតរូបខ្លួនឯង។

/

ទំព័រ @upleaks ទើបតែបានបង្ហើបព័ត៌មានលំអិតបន្ទាប់ ស្ដីអំពីម៉ូដែលស្មាតហ្វូន ដែលប្រើប្រាស់កាមេរ៉ាមុខ មាន MP ខ្ពស់ មានឈ្មោះកូដថា “Eye”។ យោងតាមព័ត៌មានបែកធ្លាយ HTC Eye នឹងប្រើប្រាស់អេក្រង់ 5.2 inch ដែលមានរីសូលូសឹន Full HD និងមានកម្រិត ដង់ស៊ី តេភីកសែល 423 ppi ។ ចំណែកព័ត៌មានគ្រឿងម៉ាស៊ីនក្រៅពីនេះ ប្រភពបានឱ្យដឹងថា នឹងមានថាមពលខ្លាំងក្លា រួមមានឈីបប្រូសេសឺរ Snapdragon 801 4-core Krait 400 និង GPU (graphics processing units) Adreno 330 ។

/

មកដល់ពេលនេះ ព័ត៌មាន និងរូបភាព ទាក់ទិននឹង “Eye” របស់ HTC មិនទាន់ត្រូវបានគេបញ្ចេញឱ្យដឹងច្រើននៅឡើយ គេគ្រាន់តែដឹងថា រចនាបទរូបរាងរបស់ “Eye” អាចនឹងស្រដៀងទៅនឹង flagship HTC One (M8) ប៉ុន្ដែ មិនដឹងថា ស្មាតហ្វូនអនាគតរបស់ HTC នេះ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Windows Phone ឬមួយ Android ថ្មីបំផុត (Android L) ឬយ៉ាងណានោះទេ។

/

យ៉ាងនេះក្ដី ក្រុមអ្នកវិភាគយល់ថា ដោយយោងទៅលើការបង្ហាញខ្លួនរបស់ HTC Butterfly 2 ដែលប្រើប្រាស់កាមេរ៉ាក្រោយ 13MP និងកាមេរ៉ាមុខ 5MP ដូច្នេះ គេជឿថា HTC Eye ក៏អាចនឹងត្រូវបានបំពាក់ កាមេរ៉ាស្រដៀង ឬខ្លាំងជាង HTC Butterfly 2៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/htcsource