គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃទី ៤ ខែកក្កដា ម្សិលមិញនេះ ក្រុមគ្រួសាររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកគីលោក Barack Obama មិនត្រឹមតែរីករាយក្នុងការប្រារព្ធពិធីបុណ្យឯករាជ្យប៉ុណ្ណោះទេ តែវាកីថ្ងៃខួបកំណើតកូនស្រីច្បងរបស់លោកគំរប់ខួប ១៤ ឆ្នាំផងដែរ។

width=477

ទន្ទឹមនិងពិធីខួបកំណើតនេះ  មា្តយរបស់នាងពោលគឺភរិយាលោក  Barack Obama  ដែលមានឈ្មោះថា Michelle Obama   បានសរសេរសំបុត្រជូនពរទៅកាន់កូនរបស់ខ្លួនដែលមានអត្ថន័យដូចតទៅ​  ៖   រីករាយថ្ងៃខួបកំណើត Malia ពួកយើងទាំងអស់គ្នាពិតជាស្រឡាញ់កូនខ្លាំងណាស់ ហើយអ្វីដែលធ្វើអោយរំភើបនោះ គឺថា ថ្ងៃនេះគឺជាការរំលឹកនៃថ្ងៃជាប់កំណើតកូនលើកទីមួយ។

width=486

បើយោងតាមរបាយការណ៏ ABC បានអោយដឹងថា  ៖  Malia Obama និងប្រារព្ធពិធីខួបកំណើតនេះព្រមគ្នាជាមួយនិងបុណ្យឯករាជ្យជាតិនាឆ្នាំនេះ ដោយក្រុមគ្រួសាររបស់លោក  Obama  និងចូលរួម ក្នុងការមើលទស្សនីយភាពអុចកាំជ្រួចនាពេលរាត្រីរួមគ្នា    នៅឯសេតវិមាន  នារដ្ឋធានីWashington ៕

ដោយ ៖ មង្គលប្រភព ៖ nydailynews