បើតាមគេហទំព័រ Mashable បានឲ្យដឹងថា, ក្រុមហ៊ុន Facebook ទើបតែធ្វើការអញ្ជើញបណ្តាអ្នកសារព័ត៌មាន ឲ្យចូលរួមក្នុងពិធីប្រជុំមួយនៅថ្ងៃទី ០៧ ខែមីនា ខាងមុខនេះ ដើម្បីបានឃើញពីការបង្ហាញ Timeline ថ្មីរបស់ខ្លួន។ បច្ចុប្បន្ន Timeline ថ្មីនេះកំពុងស្ថិតក្នុងលក្ខណៈសាកល្បងនៅឡើយ​ នៅប្រទេស New Zealand។

/

Timeline ថ្មីនេះ មានការផ្លាស់ប្តូរបន្តិចនៅផ្នែកខាងលើនៃអេក្រង់ បន្ថែមនូវ widget About (ណែនាំអំពីខ្លួនឯង) ថ្មីស្រឡាងស្ថិតនៅផ្នែកខាងឆ្វេងដៃ។ ផ្នែកកខាងក្រោមនៃអេក្រង់ត្រូវបានចែកជាពីរផ្នែក ដែលក្នុងនោះផ្នែកខាងឆ្វេងគឺសំរាប់បង្ហាញ រូបភាព, វីដេអូ, ចម្រៀង...ចំណែកផ្នែកខាងស្តាំ គឺសំរាប់អ្នកប្រើប្រាស់ Upload ខ្លឹមសារផ្សេងៗនៅលើ Facebook។ ខាងក្រោមនេះ គឺជារូបភាពមួយចំនួននៃ Timeline Facebook ថ្មីៈ

/

/

/

ដោយ៖ សិលាប្រភព៖ TTE