កាលពីដើមខែនេះ, Facebook បានអាប់ឌេត Applicationđ Messenger របស់ខ្លួននូវ Version ថ្មីដើម្បី Support ការផ្ញើ File ជាសម្លេង។ នៅថ្ងៃនេះ ក្រុមហ៊ុនបានបន្តអាប់ឌេត Application ហ្វេសប៊ុកនៅលើ iOS ដែលអនុញ្ញាតឲ្យយើងអាចផ្ញើ File ជាសម្លេងនេះបានផងដែរ។

បើសិនជាអ្នកមានរឿងជាច្រើនត្រូវនិយាយលេងជាមិត្តភក្តិ ហើយខ្ជិល រឺមិនចង់សរសេរជាអក្សរអ្នកអាចប្រើកម្មវិធីថ្មីនេះបាន ដោយ Record អ្វីដែលអ្នកចង់និយាយ រួចផ្ញើ File សម្លេងនេះ ទៅមិត្តភក្តិ Chat របស់អ្នក។ ក្រៅពីនេះ Version Facebook 5.4 សព្វថ្ងៃ អនុញ្ញាតឲ្យយើងអាចថតវីដេអូ និងផ្ញើវីដេអូ ដោយផ្ទាល់នៅក្នុង Application គឺមិនចាំបាច់តាមរយះ Photo Roll ដូចកាលពីមុនទៀតឡើយ។ សូមប្រិយមិត្តទាំងអស់គ្នា ចូលដោនឡូត Facebook 5.4 សំរាប់ iOS នៅត្រង់នេះ

/

ដោយ៖ សិលាប្រភព៖ TTE