ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស chinadaily ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា នៅឯប្រទេសចិន ឯណោះវិញ ពិពណ៌ផលិតផលប្រណិតៗរបស់ពិភពលោក ត្រូវបាន គេធ្វើឡើង ដោយមានរយៈពេលដល់ទៅ ៣ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ខែមិថុនា ដល់ថ្ងៃទី ២៤ មិថុនា។

លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែម អោយដឹងផងដែរថា ពិពណ៌ផលិតផលប្រណិតៗរបស់ពិភពលោកមួយនេះ (Luxury China 2013 exhibition) ត្រូវបានគេប្រារព្ធឡើងនៅឯ មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ ចិន (China International Exhibition Center) ដែលមានទីតាំងនៅក្នុងក្រុង ប៉េកាំងប្រទេសចិន។ ខាងក្រោមនេះ គឺជាទិដ្ឋភាពរួម នាឱកាសនៃការតាំងពិពណ៌មួយនេះជ្រាបកាន់តែច្បាស់ តាមដានទស្សនារូប ដែលមានជាបន្តបន្ទាប់ទាំងអស់គ្នាណា ៖










ដោយ ៖ ពិសីប្រភព ៖ chinadaily