ព័ត៌មានអន្តរជាតិ ៖ វីដេអូ ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋកាលីហ្វរញ៉ា បាញ់សម្លាប់សត្វឆ្កែមួយក្បាល នៅពីមុខម្ចាស់របស់វា បង្កជាភាពភា្ញក់ផ្អើលជាខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធើណេតក្នុងរយៈពីរថ្ងៃចុងក្រោយនេះ នេះបើយោងតាម ការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស news ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ករណីបាញ់សម្លាប់ឆ្កែមួយក្បាលនេះ អាចធ្វើទៅបាន បន្ទាប់ពីមានការវាយប្រហារទៅលើមន្រ្តីប៉ូលីសមួយនាក់ក្រោយពីវាបានស្ទុះហក់ចេញមកក្រៅឡានម្ចាស់របស់វា ខណៈពេលដែលម្ចាស់របស់វាផ្ទាល់ ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ពីបទបើកតន្រ្តីនៅក្នុងឡានរបស់ខ្លួនលឺខ្លាំងពេក នៅតាមទីសាធារណៈ។

យ៉ាងណាមិញ បើយោងតាមសម្តីលោក Leon Rosby ដែលត្រូវជាម្ចាស់ឆ្កែមួយក្បាលនោះ គូសបញ្ជាក់អោយដឹងថា ៖ លោកពិតជាមានភាពភ័យរន្ធត់ជាខ្លាំងនៅពេលដែលបានឃើញឆ្កែរបស់ខ្លួន ស្លាប់នៅហ្នឹងមុខបែបនេះ ហើយវាមិនសមណា មកស្លាប់យ៉ាងដូច្នេះសោះ ដោយហេតុតែវាចង់ការពារខ្ញុំ ពីការវាយធ្វើបាប ទើបវាបើកការវាយប្រហារយ៉ាងនេះ។
តែបើតាមសម្តីមន្រ្តីប៉ូលីសវិញអះអាងថា ការធ្វើបែបនេះពិតជាត្រឹមត្រូវ ក៏ព្រោះតែសិទ្ធិនៅក្នុងការការពារខ្លូន ពិតជាចាំបាច់ត្រូវធ្វើឡើង ប្រឆាំងទៅនឹងហានិភ័យដែលមានចំពោះពួកគេ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ news