តើអ្នកមានការបារម្ភពីបញ្ហាសក់ ជ្រុះមែនដែរ ឬទេ? តើអ្នកមានវិធីដើម្បី ព្យាបាលសក់ជ្រុះ ហើយ ឬនៅ? ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួន ដែលអាចបញ្ឈប់សក់របស់អ្នក បានយ៉ាងមានប្រសិទ្ធិភាព ដោយវិធីធម្មជាតិ មិនប៉ះពាល់ដល់សុខភាព។

១/ ប្រើបេ្រងក្តៅព្យាបាល៖ សូមប្រើប្រាស់ប្រេង ធម្មជាតិដូចជា៖ ប្រេងអូលីវ ប្រេងដូង ប្រេងCanola រួចដាក់កំដៅវាឱ្យក្តៅ ប៉ុន្តែកុំឱ្យក្តៅពេក ទុកវាឱ្យនៅក្តៅឧណ្ឌ បន្ទាប់មក យកមកម៉ាស្សាថ្មមៗ ចូលទៅក្នុងស្បែកក្បាលរបស់អ្នក រួចយកស្បោងប្លាស្ទីក ក្របពីលើ ទុករយៈពេល ១ម៉ោងចុងក្រោយ ប្រើសាប៊ូកក់ សំអាតសក់ របស់អ្នកចេញ ជាការស្រេច។
២/ ប្រើទឹកផ្លែឈើធម្មជាតិ៖ អ្នកយកទឹកផ្លែឈើធម្មជាតិដូចជា៖ ទឹកខ្ទឹមស ទឹកខ្ទឹមបារាំងនិងទឹកខ្ញី យកម៉ាស្សា លើស្បែកក្បាលរបស់អ្នក ទុករយៈពេលយប់ បន្ទាប់មក លាងសំអាតសក់និង ស្បែកក្បាលរបស់អ្នក ឱ្យបានស្អាតនៅពេលព្រឹក។
៣/ ម៉ាស្សាស្បែកក្បាល៖ សូមម៉ាស្សាស្បែកក្បាល របស់អ្នក ឱ្យបាន ២ ទៅ ៣នាទី រៀងរាល់ថ្ងៃ វានឹងជួយធ្វើឱ្យចរន្តឈាមរត់លើស្បែកក្បាល ដើរស្រួល និងជួយឱ្យរន្ធសក់លើស្បែកក្បាលដុះសក់ឡើងវិញ បានឆាប់រហ័ស ដោយម៉ាស្សាប្រើជាមួយនឹងប្រេង lavender និង ប្រេងល្ង។
៤/ តែបៃតង៖ តែបៃតង ជាប្រភេទអាហារម្យ៉ាង ដែលមានផ្ទុកនូវសារធាតុ antioxidants មានតួនាទី ការពារការជ្រុះសក់ និង ជំរុញឱ្យសក់ឆាប់ដុះ។ ដោយអ្នកគ្រាន់ យកតែបៃតងមួយពែងមកលាបលើស្បែកក្បាលរបស់អ្នកឱ្យសព្វ ទុករយៈពេល ១ម៉ោង លាងសំអាតទឹកចេញជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ indiatimes