អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ២៤ម្សិលមិញនេះ មានប្រជាជនជាច្រើននាក់ បានផ្អើលថាមានកូនត្រីឆ្លាមធ្លាក់មកពីលើមេឃ។ហេតុការណ៏ដ៏ចម្លែកមួយនេះ ត្រូវបានកើតឡើងនៅជិតក្លឹបកំសាន្ដ San Juan Capistra-no ក្នុងតំបន់ Juan Hill រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក។ លោកស្រី Melissa McCormackនាយកប្រតិ្ដការក្នុងក្លឹបខាងលើ បាននិយាយថា កាលពីវេលាម៉ោង ៤: ០០ ល្ងាចថ្ងៃ ២៤នេះ គឺគ្នានភ្លៀងធ្លាក់ទេ ចុះហេតុអ្វីបានជាមានត្រីឆ្លាមនេះ ធ្លាក់មកពីណា? គាត់បានបន្ដថា វាពិតជាចម្លែកខ្លាំងណាស់។

ត្រីឆ្លាមដែលគេធ្លាក់ពីលើមេឃ
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី McCormack បាននិយាយថា គាត់នឹងយកត្រីឆ្លាមនេះទៅព្រលែងក្នុងឈូងសមុទ្រជាក់ជាមិនខាន។ ក្រុមសម្ថកិច្ចតំបន់នោះ ក៏នឹងធ្វើការស្រាវជ្រាវថាតើត្រីឆ្លាមនោះ វាមកពីណាផងដែរ?
ដោយ៖ នារីប្រភព៖ dailymail