ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់ព័ត៌មាន   ដែលបានចេញផ្សាយដោយគេហទំព័របរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹង យ៉ាងហោចណាស់ មនុស្ស៤ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ៦០  នាក់ផ្សេងទៀត  នៅតែបន្តបាត់ខ្លួន  ក្រោយពីការបាក់រលំសំណង់អាគារកម្ពស់១៦ ជាន់ កាលពីយប់ថ្ងៃសុក្រមិ្សលមិញនេះ នៅឯប្រទេសតង់ហ្សានៀរ។

width=472

លើសពីនេះ បើតាមសម្តីមន្រ្តីផ្លូវការមកពីក្រុមជួយសង្គ្រោះ លោក Walji Ali បានអោយដឹងថាក្នុងចំណោមអ្នកបាត់ខ្លួន យ៉ាងហោចណាស់នៅក្នុងនោះក៏មានក្មេងតូច ៥ នាក់ផងដែរ។ដោយឡែកបើយោងតាមសាក្សី ដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក Ali Jawad Bhimani បានបញ្ជាក់ថា ដំបូងឡើយ សំណង់អាគារនេះ មានសំលេងរន្ថើនខ្លាំង រំពេចនោះ ​វាក៏បានបាក់រលំចុះតែម្តង

width=470

គួររំឭកផងដែរថា ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មមួយនេះ អាជ្ញាធរមានសមត្តកិច្ចក៏ដូចជា ក្រុមជួយសង្គ្រោះមកពីកាកបាទក្រហមប្រទេសនេះ បានចេញយុទ្ធនាការភ្លាមៗ ដោយធ្វើការរុករក អ្នកដែលអាចរស់រានមានជីវិត ពីក្រោមគំណរបាក់បែក  អោយលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធានាអោយបានថា ការជួយសង្រ្គោះប្រកបទៅដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

width=468

ជាលទ្ធផល មកទល់នឹងពេលនេះ មនុស្ស ១៣ នាក់ហើយត្រូវបានជួយសង្គ្រោះអោយរស់រានមានជីវិត ខណៈពេល ៤ នាក់ត្រូវបានអោយដឹងថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ៕

ដោយ ៖​ រិទ្ធីប្រភព ៖ CNN