មនុស្សទាំងអស់រស់នៅលើផែនដី អាចរស់បានដោយសារតែការទទួលទានអាហារ។ អាហារពិតជាមានសារសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយរបស់មនុស្សឱ្យមានសុខភាពល្អនិងមានថាមពលខ្លាំងក្លា។ ប៉ុន្តែ អាហារមួយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សបានផងដែរ។ មនុស្សភាគច្រើនបានពុលអាហារដោយសារតែការទទួលទានអាហារមិនស្អាត និងមានផ្ទុកនូវសារធាតុគីមីច្រើន ដែលឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។

ការពុលអាហារ អាចបណ្តាលឱ្យមនុស្សមានរោគសញ្ញា ដូចជា៖ ក្អក ក្អួតចង្អោ កណ្តាស់ ឈឺបំពង់ ស្បែកឡើងកន្ទួលរមាស់ និង រលាកស្បែក ជាដើម។ល។

ខាងក្រោមនេះ យើងសូមណែនាំលោកអ្នក ឱ្យសាកល្បងនូវរូបមន្តធម្មជាតិ  ២យ៉ាង  ងាយៗអាចជួយបន្សាប ការពុលអាហារបានភ្លាមៗ និង មានប្រសិទ្ធិភាពបំផុត។

width=500

វិធីទី១៖ សូមយកផ្លែការ៉ុក ក្រឡុកយកទឹក២៥០មីលីលីត្រ លាយជាមួយនឹងទឹកថៃថាវ១០០មីលីលីត្រ និងទឹកត្រសក់ក្រឡុក ១០០មីលីលីត្រ រួចកូរចូលគ្នាឱ្យសព្វ ផឹក ១ថ្ងៃ ១ដង។

វិធីទី២៖ សូមយកទឹកក្តៅឧណ្ឌ ១កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ ភាគ ២ នៃកែវទឹក និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកវា មុនទទួលទានអាហារ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ homeveda