ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយដោយ  គេហទំព័រសារព័ត៌មានបរទេស   w​orldnews  កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា    មានភាពភ្ញាក់ផ្អើល បានកើតមានឡើងមួយរំពេច  ខណៈពេលដែលមនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត  ស្របពេលដែលច្រើននាក់ផ្សេងទៀត  បានរងរបួស បន្ទាប់ពីមានការវាយប្រហារពីសំណាក់ពីងពាងមានពិសបំផុត  ទៅលើប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយ ភាគខាងជើងប្រទេសឥណ្ឌា។

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍  ដោយបានបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យ  ស្របពេលដែលលោកវេជ្ជបណ្ឌិត ​ បានប្រើមុខឡាម  ក្នុងការបង្ហូរពិសចេញ តែដោយឡែក ក្នុងចំណោមជនរងគ្រោះទាំងអស់ មនុស្សពីរនាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក៏ព្រោះតែសារធាតុពិស ជ្រាបចូលជ្រៅបាត់ទៅហើយ។

width=442ប្រភេទពីងពាងមានពិសខ្លាំងបំផុត អាចសម្លាប់ជីវិតមនុស្សបាន រស់នៅក្នុងប្រទេសឥណ្ឌា

បើយោងតាមសម្តីជនរងគ្រោះម្នាក់  លោក   Kurmi  Mina   បានគូសបញ្ជាក់អោយដឹងថាអំឡុងពេលនៃការកើតមានឡើងនូវ ការវាយប្រហារពីសំណាក់ ពីងពាងពិសប្រភេទនោះភ្លាមៗនោះ   លោកបានឃើញវា  និងចាប់វាបំណងគ្រវែងទៅអោយឆ្ងាយ  តែវាបែរជាខាំគាត់ទៅវិញ  ហើយបើនិយាយពីមុខរបួសវិញ  ដំបូងឡើយវាហូរឈាម  បន្តិចក្រោយមកស្បែកគាត់ឡើងខ្មៅ និងចាប់ផ្តើមឈឺចាប់កាន់តែខ្លាំងតែម្តង។

លើសពីនេះក៏មានការប្រកាសអាសន្នពីសំណាក់រដ្ឋាភិបាលក្នុងស្រុក ដោយប្រកាសអោយប្រជាពលរដ្ឋ គេងបើកភ្លើងជាប់ជានិច្ចនាពេលរាត្រី បង្កាកុំអោយកើតមានឡើងនូវឧបទ្ទេវហេតុស្រដៀងគ្នានេះ  ស្របពេលដែលវិធានការត្រូវបានចាត់ឡើង  ដើម្បីតាមប្រមាញ់ពីងពាងពិសប្រភេទនេះ៕

ដោយ ៖ រិទ្ធីប្រភព ៖ w​orldnews