ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ  បានបញ្ជាក់អោយដឹងថា បុរសចិត្តហ៊ានក្ខាម្នាក់ ត្រូវបានរកអោយឃើញថា  ហ៊ានតោងឡើងអាគារដែលមានកំពស់ខ្ពស់ជាងគេនៅអឺរ៉ុប ពោលគឺ មានកំពស់ដល់ទៅ 309.6 ម៉ែត្រ (1,016 ft) ។

width=454

គួរបញ្ជាក់ផងដែរថា បុរសចិត្តហ៊ានក្ខារូបនោះ មានឈ្មោះថា  Alain Robert ជាជនជាតិបារាំងស្របពេលដែលគាត់ត្រូវបានគេប្រសិទ្ធនាមថាបុរសពីងពាងពិតៗ ខណៈពេលដែលគាត់ចូលចិត្តតោងឡើងអាគារខ្ពស់ៗ កាលពីពេលកន្លងទៅ។

លើសពីនេះទៅទៀត  ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា  លោក  Alain Robertត្រូវបានជាប់ខ្លួនពីរ ទៅ បីដងរួចមកហើយ កាលពីពេលកន្លងទៅ ខណៈពេលដែលគាត់បានតោងឡើងសំណង់អាគារខ្ពស់ៗ ដែលនៅក្នុងនោះរួមមានដូចជា ៖ the Eiffel Tower និងNew York's Empire State Building  ជាដើម  ស្របពេលដែលការតោងឡើងទាំងនោះ ត្រូវបានរកអោយឃើញថា មិនមានការអនុញ្ញាតពីសំណាក់អ្នកគ្រប់គ្រងសំណង់អាគារទាំងនោះទេ។

width=452

ដោយឡែក បើនិយាយពីការតោងឡើងនោះវិញ ក៏ត្រូវបានមានការហាមប្រាមពីសំណាក់ភ្នាក់ងារមានសមត្តកិច្ចជារឿយៗផងដែរ ​  តែលោក  Robert នៅតែបន្តមហិច្ឆតារបស់ខ្លួន  ក្នុងការតោងឡើងសំណង់អាគារខ្ពស់ៗនៅលើពិភពលោកដដែល ស្របពេលដែលការចាប់ឃាត់ខ្លួនលោកក៏ត្រូវបានធ្វើឡើងជាញឹកញាប់ផងដែរ៕

ដោយ ៖ រិទ្ធីប្រភព ៖​ ស្កាយ