ព័ត៌មានអន្តរជាតិ   ៖  ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ​បានគូសបញ្ជាក់អោយដឹងថា​ ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះ  របស់ក្រុមហ៊ុនអាកាសចរណ៍  Asiana  នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco នាង  Ye Mengyuan  តាមពិតទៅគេមិនទាន់បានស្លាប់បាត់បង់ជីវិតនោះទេ ក្រោយពីធ្លាក់យន្តហោះ  តែគេត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែរថយន្តពន្លត់អគ្គីភ័យដែលជាភ្នាក់ងារសង្គ្រោះបន្ទាន់បើកកិនទៅវិញ បន្ទាប់ពីនាងខ្ទាតចេញពីយន្តហោះ ក្រោយជួបសោកនាដកម្មដ៏រន្ធត់មួយនេះ។

width=442              ជនរងគ្រោះម្នាក់ ក្នុងចំណោមបីនាក់ នាង  Ye Mengyuan វ័យ ១៦ ឆ្នាំ

យ៉ាងណាមិញ     បើយោងតាមសម្តីលោក  Robert  Foucrault ជាមន្រ្តីផ្លូវការ  មកពី  San Mateo​   County  Coroner  អោយដឹងថា  ក្រោយពីការតាមដានស៊ើបអង្កេតលទ្ធផលបានបញ្ជាក់អោយដឹងថា ជនរងគ្រោះនាង Mengyuan ពិតជាមានស្នាមរបួសជាច្រើន ដែលជាស្លាកស្នាមរបួស ត្រូវនឹងការបើកកិនដោយរថយន្តសង្គ្រោះបន្ទាន់។

width=437

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា នាង Ye Mengyuan វ័យ ១៦ ឆ្នាំជាសិស្សឆ្នើមចិនម្នាក់ ក្នុងចំណោមសិស្សចិន ៣ នាក់ ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះ    របស់ក្រុមហ៊ុនអាកាសចរណ៍  Asiana   នៅឯអាកាសយានដ្ឋានអន្តរជាតិ San Francisco កាលពីពេលកន្លងទៅនេះ៕

width=439

ដោយ ៖ រិទ្ធីប្រភព ៖ CNN